• 2018-09-27 07:24:56
  • ព័ត៌មាន

មិនធម្មតា! ស្វែង សុជាតា ត្រៀមថតរឿងថ្មីឲ្យផលិតករអាមេរិក ឯតម្លៃខ្លួនគុណនឹង៥

  • 2018-09-27 07:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​​អ្នក​នាង ស្វែង សុជាតា ត្រៀម​ថត​រឿង​ឲ្យ​ផលិតករ​អាមេរិក​​នៅ​​ឆ្នាំ​ក្រោយ​ ឯ​តម្លៃ​ខ្លួន​វិញ​​ទទួល​បាន​ខ្ពស់​ជាង​ស្រុក​ខ្មែរ​គុណ​នឹង​ ៥ដង​ឯណោះ។

ស្វែង សុជាតា ថា ខ្លួន​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតករ​អាមេរិក​រួច​រាល់​ហើយ​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ថ្មី​គ្រោង​នឹង​​ថត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ។ មូល​ហេតុ​ដែល​ផលិតករ​បទេស​​ចាប់​អារម្មណ៍​លើ​ខ្លួន​នឹង​ចង់​មក​ថត​រឿង​នៅ​កម្ពុជា​ដោយ​សារ​តែ​ចង់​មាន​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី។

“សម្រាប់​តម្លៃ​ខ្លួន​ខ្ញុំ​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង​អត់​មាន​បញ្ចុះ​តម្លៃ​ទេ ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​អាច​គុណ​នឹង​៥​ដង​បើ​ប្រៀប​ធៀប​ជាមួយ​​ស្រុក​ខ្មែរ​យើង។ ក្នុង​១​ថ្ងៃ​បង​ទទួល​បាន​ ៣០០ ដុល្លារ​សម្រាប់​ថត​ឲ្យ​​ផលិតករ​ខ្មែរ​យើង។ បើ​គុណ​ទៅ​ខ្ទង់​ពាន់​ដែរ​​ថត​រឿង​ឲ្យ​បរទេស​តែ​បង​សុំ​មិន​ប្រាប់​ចំនួន​ជាក់លាក់"។ ស្វែង សុជាតា រៀបរាប់។

បន្ថែម​ពី​នេះ​​តារា​សម្ដែង​ជើង​ចាស់​ថា ភាព​យន្ត​ថ្មី​ដែល​អាមេរិក​យក​​នាង និង​តារាសម្ដែង​មួយ​ចំនួន​នៅ​កម្ពុជា​ថត​គ្រោង​ចំណាយ​ដើម​ទុន​​​​ប្រែ​ហែល​ ៣លាន​ដុល្លារ៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម