• 2018-09-27 10:23:24
  • ព័ត៌មាន

ស្អែកនេះ! រឿងកូរ៉េល្បីៗបើកឲ្យមើល Freeក្នុងឱកាសមហោស្រពភាពយន្តកូរ៉េ តែ៣ថ្ងៃប៉ុណ្ណោះនៅផ្សារសុវណ្ណា

  • 2018-09-27 10:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី១២ សូម​អញ្ជើញ​អ្នក​ដែល​និយម​រឿង​កូរ៉េ​ទាំង​អស់ ចូល​រួម​ទស្សនា​កុន​កូរ៉េ​ល្បី​ៗ​ជាច្រើន​រឿង​ដោយ​សេរី និង​អត់​គិត​ថ្លៃ​រយៈពេល ៣ថ្ងៃ គឺ ចាប់​ពី​ថ្ងៃ​ទី ២៨ ដល់ ៣០ កញ្ញា​ ២០១៨ នេះ អម​ដោយ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​ក្រុម Nix, OneTop និង តារា K-pop ពីកូរ៉េ កញ្ញា​ ​Miso នៅ​រោងកុន Prime Cineplex Cambodia ក្នុង​ផ្សារ​ទំនើប​សុវណ្ណា​ជាន់ទី៤។ ​ពិសេស​ក្នុង​ឱកាស​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ក្បាច់​រាំ​ K-pop និង​ការ​តាំង​ស្តង់​លក់​ផលិតផល និង​ការ​ភ្លក់​រសជាតិ​អាហារ​កូរ៉េ​ជាច្រើន​មុខ​យ៉ាង​សម្បូរ​បែប។

មហោស្រព​ភាពយន្ត​កូរ៉េ​នេះ រៀបចំ​ឡើង​ដោយ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា សហការ​ជាមួយ​រោង​ភាពយន្ត Prime Cineplex Sovanna Mallនិង​សហការ​ឧបត្ថម្ភ​ធំ​ដោយ ភេសជ្ជៈ G- Park Energy Drink

តោះ​! មើល​ឈុត​ខ្លី​ភាពយន្ត​ខ្នាតធំកូរ៉េ​ដែលនឹង​ដាក់​បញ្ជាំង​ក្នុង​ 12th Korean Film Festival 2018​ នេះ ថា​កប់​កម្រិត​ណា៎ ៖

អត្ថបទ៖ ដេត លីដា

មតិយោបល់