• 2018-09-29 02:20:40
  • ព័ត៌មាន

សម្រស់​ពិត​របស់ Yang Mi ថត​ដោយ​គ្មាន​ជំនួយ​កែប្រែ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​

  • 2018-09-29 02:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារព័ត៌មាន Qiang បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Yang Mi បាន​មាន​វត្តមាន​នៅ​ឯ​ប្រទេស​អេស្ប៉ាញ​ដើម្បី​ចូលរួម​កម្មវិធី International Film Festival San Sebastian។

អំឡុង​ពេល​ចូលរួម​កម្មវិធី​នោះ មហាជន និង​អ្នក​កាសែត​ជា​ច្រើន បាន​ដាក់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​វត្តមាន​របស់​តារា​សម្ដែង​ចិន​ដ៏​ល្បី​ដែល​ឈរ​បង្ហាញ​ខ្លួន​លើ​ទឹកដី​ប៉ែក​អឺរ៉ុប​មួយ​នេះ។ រូបភាព​ជាច្រើន​ដែល​ថត​ដោយ​ស្ទូឌីយោ​ផ្ទាល់​របស់​តារា​សម្ដែង Yang Mi ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម បង្ហាញ​ពី​រូបរាង និង​មុខមាត់​ស្រស់​ស្អាត ល្អ​ឯក​របស់​នាង។

ប៉ុន្តែ​ ផ្ទុយ​ពី​រូបភាព​ដែល​ថត​បាន​ដោយ​ក្រុម​ការងារ​របស់​នាង រូប​សម្រស់​ពិត​របស់​តារា​សម្ដែង​ស្រី​រូប​នេះ គឺ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ក្នុង​រូប​ដែល​ថត​បាន​ដោយ​អ្នក​សារព័ត៌មាន​បរទេស​នៅ​ទី​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នាម​ជ្រួញ​កន្ទុយ​ភ្នែក និង​ស្បែក​មុខ​ហាក់​យារ​ធ្លាក់​របស់​នាង ដែល​មើល​ដូចមានវ័យរាងចំណាស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី