• 2018-09-29 02:42:07
  • ជីវិតតារា

​ចិត្ត​ធម៌​មែន អ៊ឹម ជី​វ៉ា យក​អាហារ​ ចែក​ជូន​អ្នក​ជំ​ងឺមាន​ជីវភាព​ក្រី​ក្រ​ នៅមន្ទីរ​ពេទ្យ​រុស្ស៊ី ​

  • 2018-09-29 02:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក អ៊ឹម ជីវ៉ា​​ រួមទាំងសប្បុរសជន បាន​យក​អាហារ​ ​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៅ​ចែក​ជូន​អ្នក​ជំងឺ​អេដស៍ មហារីក ​និង​អ្នក​ជំ​ងឺ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ចំនួន ៥០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅ ​ពេទ្យ​រុស្ស៊ី ​នៅ​ព្រឹក​នេះ។

​ក្នុង​ឱកាស​នេះ ​គេ​ឃើញ​មាន​វត្តមាន​តារា​ផ្សេងៗ​​ចូល​រួម​​ផង​ដែរ ​ដើម្បី​ជា​ការ​រួម​ចំណែក​កសាង​ផល​បុណ្យ​ជាមួយ​គ្នា រួម​មាន​ដូច​ជា​ បាយ​ចំនួន ៥០០ប្រអប់ គុយទាវ៥០០ចាន ទឹក​ក្រូច៥០០កំប៉ុង ទឹក​សុទ្ធ ៥00ដប និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ ការ​រួម​ចំណែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ​នេះ ​ត្រូវ​បាន​លោក អ៊ឹម ជី​វ៉ា ប្រាប់​ថា ដើម្បី​ចែក​រំលែក​ក្តី​ស្រលាញ់​ជូន​បងប្អូន​កំពុង​មាន​បញ្ហា​ដោយ​សារ​ជំ​ងឺ​នេះ និង​ផ្តល់​កម្លាំង​ទឹក​ចិត្ត កុំ​ឲ្យ​មាន​ការ​រើស​អើង​លើ​ពួក​គាត់។ ​​​​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ​ដោយ​កន្លង​មក​ លោក​ និង​មិត្ត​សិល្បករ​ជា​ច្រើន​តែង​ផ្ដល់​ជា​សម្ភារៈ និង​ជំនួយ​តាម​លទ្ធភាព ​ជូន​បង​ប្អូន ​សិល្បករ​ជើង​ចាស់​ និង​ក្រី​ក្រ​ផង​ដែរ៕

រូបភាព៖ ​FB អ៊ឹម ជីវ៉ា​

អត្ថបទ៖ លឹម សុនា

មតិយោបល់