• 2018-10-01 04:14:06
  • ជីវិតតារា

​មិននឹកស្មានជីវិតសិល្បៈ សាត រស្មី បញ្ចប់ត្រឹមគូដណ្ដឹងវ័យក្មេង

  • 2018-10-01 04:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​នឹក​ស្មាន​​មិន​ដល់​ដែល​ជីវិត​​សិល្បៈ សាត រស្មី បញ្ចប់​ត្រឹម​​​កំលោះ​សង្ហា​វ័យ​ក្មេង ឆៃដា ពិសិដ្ឋ ក្រោយ​ពី​ភ្ជាប់​ពាក្យ​កាល​ពី​ពេល​ថ្មី​ ដោយ​គ្រោង​នឹង​ចូល​រោង​ការ​ជាមួយ​គ្នា​នៅ​២​ឆ្នាំ​ខាង​មុខ​ទៀត​ផង។

ឆៃដា ពិសិដ្ឋ ថា ឥឡូវ​​ខ្លួន​បាន​ឲ្យ​ សាត រស្មី ឈប់​ពី​សិល្បៈ​ទាំង​ស្រុង​​​​ហើយ​មិន​ថា​​ថត​ភាពយន្ត​ ឬ សកម្មភាព​នៅ​ក្នុង​ MV បទ​ចម្រៀង​នោះ​ទេ​គឺ​មិន​បាន​ទាំង​អស់។ ហេតុ​ផល​​ដែល​លោក មិន​ចង់​ឲ្យ​គូ​ដណ្ដឹង​ប្រឡូក​សិល្បៈ​ដោយ​សារ​តែ​​​​ចង់​ឲ្យ​នាង យក​ពេល​វេលា​ទៅ​រក​ស៊ី​ ព្រោះ​ជីវិត​ជា​អ្នក​សិល្បៈ​មិន​​ស្ថិតស្ថេរ​ទេ។

“ខ្ញុំ​មិន​ឲ្យ​គាត់​ចូល​សិល្បៈ មិន​បាន​ន័យ​ថា​ខ្ញុំ​ប្រចណ្ឌ​គាត់​ទេ​បង តែ​មក​ពី​​ខ្ញុំ​គិត​ពី​ថ្ងៃ​អនាគត​ទៀត ថា​តើ​យើង​​គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ជីវិត​គូ​មាន​សុភមង្គល​ ក្រោយ​ពេល​រៀបការ។ មួយ​វិញ​ទៀត​គាត់​( សាត រស្មី) ក៏​រីករាយ​នឹង​ឈប់​ពី​សិល្បៈ​ដែរ​បង"។ ក្មួយ​ប្រុស​ ព្រាប សុវត្ថិ បន្ថែម។

អតីត​តារា​សម្ដែង​ សាត រស្មី និង​ក្មួយ​ប្រុស​​ ព្រាប សុវត្ថិ បាន​ស្គាល់​គ្នា​​ជិត​ ៣ ឆ្នាំ​មក​ហើយ​ តែ​បើ​និយាយ​រឿង​ស្រឡាញ់​គ្នា​វិញ​បាន​​១ ឆ្នាំ។ ដោយ​ពន្លក​ស្នេហ៍​មួយ​នេះ​បាន​ដុះ​លូត​លាស់​ឡើង​នៅ​ចុង​ឆ្នាំ​ ២០១៧ តាម​រយៈ​ហ្វេសប៊ុក៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី