• 2018-10-02 04:00:00
  • ព័ត៌មាន

អុញ​នោះ​! Cardi B គ្រោង​​បញ្ចេញ​បទ​ថ្មី​ជាមួយ​អតីត​សង្សារ Nicki Minaj

  • 2018-10-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ជម្លោះ​កាច់​កុង​គ្នា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​ឈប់​កាច់​គ្នា​នៅ​ឡើយ​។ ថ្មីៗ​នេះ សារព័ត៌មាន​ TMZ បាន​ចុះ​ផ្សាយ​ថា​ Cardi និង​បញ្ចេញ​បទ​ចម្រៀង​ច្រៀង​ជាមួយ Meek Mill ដែល​ជា​អតីត​សង្សារ​ Nicki Minaj។ Cardi ទើប​តែ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ស្ទូឌីយ៉ោ​ជាមួយ Meek Mill ថ្មីៗ​នេះ​ កំពុង​តែ​ផលិត​បទ​ថ្មី​ជាមួយ​គ្នា។

Cardi B
Nicki Minaj

ប្រភព​ខ្លះ​ៗ​បាន​ប្រាប់ TMZ ថា​តាម​ពិត​ការ​សហការ​គ្នា​ថត​បទ​ចម្រៀង​នេះ កើត​ឡើង​តាំង​ពី​៣​ទៅ៤​ខែ​មក​ម្ល៉េះ មុន​ពេល​ Cardi ឈ្លោះ​គ្នា​ជាមួយ​ Nicki ទៅ​ទៀត។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​ភាព​​ស្រពិចស្រពិល​នៅ​ឡើយ ដែល​អ្នក​ទាំង​ពីរ​អាច​កែ​ប៉ារ៉ូល​ច្រៀង​ខ្លះ​ ដើម្បី​ឌឺដង​ដាក់​ Nicki Minaj។ ប្រភព​នោះ​បន្ត​ថា បទ​ចម្រៀង​នោះ​អាច​ជា​បទ​ល្បី​ខ្លាំង និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ Nicki ព្រោះ​បទ​ចម្រៀង​របស់​សត្រូវ​និង​អតីត​សង្សារ​របស់​នាង​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង។

Meek Mill

ម្ចាស់​បទ "Barbie DreaM” ប្រកាស​បែក​បាក់​ជាមួយ Meek Mill កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ដោយ​បញ្ជាក់​ក្នុង​កម្មវិធី Ellen Show ថា​ទំនាក់ទំនង​នាង​ជាមួយ Meek ពិត​មាន​ភាព​រកាំរកូស​ច្រើន​ពេក។ ចំណែក​ឯ Cardi B វិញ​ Nicki និយាយ​ក្នុង​កម្មវិធី​មួយ​ថា Cardi ត្រូវ​ការ​ជំនួយ​ នាង​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់៕​​​​

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់