• 2018-10-02 03:43:00
  • ព័ត៌មាន

Michael Jackson នៅ​មាន​បំណង​ប្រាថ្នា​១ ​មិន​ទាន់​សម្រេច​មុន​ស្លាប់

  • 2018-10-02 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ស្លាប់​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្ដី កំពូល​តារា​ចម្រៀង​ប៉ុប​ Michael Jackson នៅ​មាន​អាថ៌កំបាំង​និង​រឿង​រ៉ាវ​ពាក់ព័ន្ធ​ច្រើន​ណាស់​ជាមួយ​វិស័យ​សិល្បៈ​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ បើ​យោង​ទៅ​តាម​​លោក Michael Obitz ដែល​ជា​ជន​មាន​ឥទ្ធិពល​ក្នុង​វិស័យ​សិល្បៈ​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ស្ដេច​ចម្រៀង​ប៉ុប​ ធ្លាប់​ដាក់​សំណើ​ឲ្យ​ផលិតករ​ល្បីៗ​នៅ​ហូលីវូដ​ជ្រើស​រើស​យក​​ខ្លួន​ មក​សម្ដែង​ជា​តួអង្គ 007 នៅ​តាំង​ពី​អំឡុង​ទសវត្ស​ទី​៨០​ មក​ម្ល៉េះ។

Michael Jackson

នៅ​ក្នុង​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​លោក Michael Obitz បាន​បង្ហាញ​ថា​ ​ម្ចាស់​បទ​ Thriller បាន​បង្ហាញ​​ចំណាប់​អារម្មណ៍​ក្នុង​ការ​សម្ដែង​នេះ នៅ​ក្នុង​ការ​ប្រជុំ​​មួយ​នៅ​ផ្ទះ​លោក។ បន្ទាប់​ពី​បាន​ឮ​សំណើ​នេះ​ភ្លាម លោក​និង​ដៃ​គូ​ជំនួញ​របស់​លោក Ron Meyer ព្យាយាម​ទប់​សំណើច​ ព្រោះ​​ Michael Jackson ពិត​ជា​មិន​សាក​សម​នឹង​តួអង្គ​នេះ​ទាល់​តែ​សោះ។

តួអង្គ 007 បច្ចុប្បន្ន

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Michael Jackson ក៏​បាន​ប្រាប់​ផលិត​ករ Michael ម្ដង​ទៀត​ថា​ ខ្លួន​ពិត​ជា​សម្ដែង​តួអង្គ​នេះ​ពិត​មែន ប៉ុន្តែ​ក៏​បាន​ចម្លើយ​ឆ្លើយ​តប​វិញ​ថា តារា​ចម្រៀង​រូប​នេះ​ស្គម​ពេក​និង​មិន​មាន​រូបរាង​សាក​សម​ឲ្យ​ដើរ​តួ​ជា​តួអង្គ 007 នោះ​ទេ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម