- 2018-10-02 05:05:42
- ជីវិតតារា
ស្ទើរមិនគួរឲ្យជឿ យ៉ែម ស្រីពេជ្រ ធ្វើបាប ប៉ប រចនា ទាំងផ្លូវកាយ និងចិត្តពេលប៉ះគ្នាម្ដងៗ
- 2018-10-02 05:05:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនគួរឲ្យជឿ យ៉ែម ស្រីពេជ្រ ធ្វើបាប ប៉ប រចនា ទាំងផ្លូវកាយ និងចិត្តពេលប៉ះគ្នាម្ដងៗ
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះទូរទស្សន៍ប៉ុស្តិ៍លេខ៥បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរបស់ខ្លួនរឿង "មិត្តឫស្យា" នៅសណ្ឋាគារ សូហ្វីតែល។ ក្នុងនោះ យ៉ែម ស្រីពេជ្រ សម្ដែងជាតួអង្គដណ្ដើមស្វាមី ប៉ប រចនា ធ្វើឲ្យនាង ឈឺចាប់ទាំងផ្លូវកាយ និងចិត្តម្ដងហើយម្ដងទៀតស្ទើរទ្រាំពុំចង់បាន។
យ៉ែម ស្រីពេជ្រ ថា ឲ្យតែប៉ះគ្នាក្នុងខ្សែភាពយន្តភាគម្ដងណាជាមួយ ប៉ុប រចនា ខ្លួនតែងតែធ្វើបាបនាង ឲ្យឈឺពើតផ្សារទាំងផ្លូវកាយ និងចិត្តគ្រប់ពេល។ តែម្ដងនេះធ្វើបាបមិនដល់ថ្នាក់សម្លាប់ខ្លួនដូចរឿងមុននោះទេ ប៉ុន្តែស្ទើរស្លាប់ស្ទើររស់ស្មើគ្នា។
“រឿង"មិត្តឫស្យា" ខ្ញុំសម្ដែងជាតួអង្គមិត្តភ័ក្ដិស្រឡាញ់គ្នាស្លាប់រស់របស់ រចនា តែខ្ញុំបែរទៅដណ្ដើមប្ដីគាត់ ធ្វើបាបចិត្តគាត់ឲ្យឈឺគ្រាំគ្រា តែមិនដល់ថ្នាក់ធ្វើឲ្យគាត់ទៅសម្លាប់ខ្លួនដូចរឿង "ភ្លើងស្នេហ៍ភ្លើងឫស្យា"នោះទេ"។ យ៉ែម ស្រីពេជ្រ រៀបរាប់។
ឯ ប៉ុប រចនា វិញបានលើកឡើងថា ទោះបីជាត្រូវ យ៉ែម ស្រីពេជ្រ ធ្វើបាបម្ដងហើយម្ដងទៀតក៏ដោយ ខ្លួននៅតែពេញចិត្ត ព្រោះនេះគ្រាន់តែជាការសម្ដែងធ្វើយ៉ាងណាឲ្យពុកម៉ែបងប្អូនចាប់អារម្មណ៍។ នាងថា៖" ហេតុដូច្នេះហើយទើបពួកខ្ញុំ ប្រឹងប្រែងសម្ដែងឲ្យបានល្អពេលជួបគ្នាម្ដងៗ បើស្លូតឲ្យពុកម៉ែបងប្អូនអាណិត តែបើកាចឈ្នានីសឲ្យចំឈ្នានីស ឲ្យពុកម៉ែបងប្អូនគាត់ស្អប់"។
ជាមួយគ្នានេះដែរលោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យការចាក់ផ្សាយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានមានប្រសាសន៍ថា ខ្សែភាពយន្តភាគ "មិត្តឫស្យា" ជាប្រភេទរឿងស្នេហាឈ្នានីសកើតឡើងរវាងមិត្តភ័ក្ដិ និងមិត្តភ័ក្ដិ មិនខុសពីទិដ្ឋភាពជាក់ស្ដែងដូចក្នុងសង្គមនាពេលបច្ចុប្បន្ននេះឡើយ។
"មិត្តឫស្យា" ជាខ្សែភាពយន្តមាន ៣៥ ភាគគ្រោងនឹងចេញថតនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៨ ស្អែកនេះ។ ឯទីតាំងថតវិញមាននៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ដែលចូលរួមសម្ដែងដោយ មុំ សុទ្ធារ៉ា ប៉ប រចនា យ៉ែម ស្រីពេជ្រ លឹម រដ្ឋា លៀង ឧត្ដម សុទ្ធា ពិសិដ្ឋ និងតារាសម្ដែងស្រីប្រុសជាច្រើនរូបទៀត៕