• 2018-10-02 07:02:49
  • ជីវិតតារា

ទម្លាយរឿងពិត មាស សាលី បង្ហាញមុខកូនតែមិនឃើញមុខប្រពន្ធ

  • 2018-10-02 07:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​ មាស សាលី បាន​បង្ហោះ​រូប​​ថត​ជាមួយ​ក្មេង​ប្រុស​ម្នាក់​​​ក្នុង​ថ្ងៃ​ខួប​កំណើត​​​អម​ជាមួយ​​​ពាក្យ​ពេចន៍​ជូន​ពរ​ថា៖" រីក​រាយ​ថ្ងៃ​ខួប​កំណើត​កូន​ប្រុស​សម្លាញ់" ។ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​គាំទ្រ​បាន​ចូល​ទៅ​ Comment លើក​ជា​សំនួរ​ថា តើ​ម្ដាយ​ក្មេង​ប្រុស​នៅ​ឯណា? ហើយ​បង​រៀបការ​តាំង​ពី​ពេល​ណា​មក?

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​បើ​តាម មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​ជាមួយ​ មាស សាលី សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ​តាម​ពិត​ទៅ​​ក្មេង​ប្រុស​ម្នាក់​ដែល​​ម្ចាស់​បទ "អង្គរក្ស​បេះ​ដូង" បង្ហោះ​​ហៅ​ថា​កូន​សម្លាញ់​ពេញ​ៗ​មាត់​មិន​មែន​ជា​កូន​ទេ។ តែ​ជា​ក្មួយ​ព្រោះ​ក្មេង​ប្រុស​ម្នាក់​ហ្នឹង​ត្រូវ​ជា​កូន​ពួក​ម៉ាក់ មាស សាលី។

ប្រភព​ដដែល​អះ​អាង​ថា៖“ខ្ញុំ​​មាន​អារម្មណ៍​ថា​អស់​សំណើច​នៅ​ពេល​គេ​សួរ​គាត់​ថា តើ​ម្ដាយ​ក្មេង​ហ្នឹង​នៅ​ណា? រៀបការ​តាំង​ពី​ពេល​ណា? ហើយ​ឲ្យ​ មាស សាលី គាត់​ឆ្លើយ​តប​យ៉ាង​ម៉េច​បើ​ក្មេង​ប្រុស​ហ្នឹង​មិន​មែន​ជា​កូន​គាត់​ផង។ បើ​គាត់​រៀប​ការ​ ឬ មាន​កូន​​គ្មាន​រឿង​អ្វី​ត្រូវ​លាក់​ទស្សនិកជន​ទេ​បង"។

មាស សាលី និងក្មេងប្រុសដែលលោក ហៅថាកូនពេញៗមាត់

ជាមួយ​គ្នា​នេះ​ដែរ​ មាស សាលី ជាភាគី​ដែល​ពាក់​ព័ន្ធ​​ជុំវិញ​ករណី​​បង្ហាញ​មុខ​កូន​ប្រុស មិន​ឃើញ​ប្រពន្ធ​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ហ្នឹង​មិន​មែន​​ជា​កូន​របស់​លោក​ទេ តែ​ជា​កូន​មិត្ត​សម្លាញ់​ ហើយ​ខ្លួន​ក៏​គ្មាន​ប្រពន្ធ​អី​ដែរ​ពេល​នេះ​គឺ​នៅ​លីវ។ តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​​លោក​ រៀប​ការ​មាន​គ្រួសារ​មែន​នោះ នឹង​ប្រកាស​​ជាសាធារណៈ​ឲ្យ​ហ្វេនៗ​បាន​ដឹង​ជាក់​ជាពុំខាន។

គួរ​រម្លឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ មាស សាលី បង្ហោះ​រូប​​ក្មេង​​​ហើយ​ហៅ​ថា​កូន​នោះ។ កាល​ពី​ឆ្នាំ​មុន​​​តារា​ចម្រៀង​សាន់​ដេ​រូប​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មហា​ជន​មានការ​ភ្ញាក់​ផ្អើល​ដែរ​ ក្រោយ​ពី​លោក​បង្ហោះ​រូប​ក្មួយ​ហើយ​ហៅ​ថា​ កូន​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ស្ទើរ​តែ​គ្រប់​ទំព័រ៕​​

ក្មេងប្រុសដែល មាស សាលី ហៅថាកូន ជាមួយប៉ាម៉ាក់ក្នុងថ្ងៃខួបកំណើត

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម