- 2018-10-10 03:02:00
- ជីវិតតារា
កូនៗតារាច្រើនដួងឲ្យម្ចាស់ក្រុមហ៊ុនទប់ចិត្តមិនបាន ហៅថតទាំងក្មេងបានចំណូលក្រាស់ក្រែល
- 2018-10-10 03:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនៗតារាច្រើនដួងឲ្យម្ចាស់ក្រុមហ៊ុនទប់ចិត្តមិនបាន ហៅថតទាំងក្មេងបានចំណូលក្រាស់ក្រែល
ចន្លោះមិនឃើញ
ក្រោយពីរៀបការរួច តារាច្រើនដួង មានកូនប្រុសស្រីគួរឲ្យស្រលាញ់ រហូតម្ចាស់ក្រុមហ៊ុនជាច្រើនទប់ចិត្តមិនបាន ហៅថតភាពយន្ត ឬស្ប៉តពាណិជ្ជកម្ម។ នៅវ័យក្មេង កូនៗរបស់តារាទាំងនេះអាចរកប្រាក់បានច្រើន និងថែមទាំងធ្វើឲ្យម្តាយឪពុកល្បីល្បាញដោយសារកូន។
កូនស្រី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ
កូនស្រីដំណក់ឈាមរួមគ្នា រវាងប្តីប្រពន្ធជាពិធីកររូបនេះ ជួយរកប្រាក់ឲ្យម្ដាយឪពុក តាំងពីនៅជាទារកក្នុងផ្ទៃ មិនទាន់ឃើញពន្លឺថ្ងៃ ដោយការថតស្ប៉តពាណិជ្ជកម្ម។ នាងតូច ជា សុជាតិនារី ហៅ ដូរី ត្រូវបានក្រុមគ្រួសារចាត់ទុកថា ជាកូនទ្រព្យ ព្រោះតាំងពីមានវត្តមានកូនស្រីរូបនេះមក គ្រួសារអ្នកនាង សុជាតិ និង លោក វិបុល កាន់តែរកស៊ីកាក់កប និងមានសុភមង្គល ។ ពេលនេះនាងតូច ដូរី ធំបន្តិចហើយ ហើយថ្មីៗនេះក៏ឃើញអ្នកនាងសុជាតិបង្ហាញក្នុងបណ្ដាញសង្គមថា "ដូរីថតផ្សាយពាណិជ្ជកម្មទៀតហើយ នឹងចេញក្នុងពេលឆាប់ៗនេះ"។
កូនស្រី គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា
មិនខុសគ្នាប៉ុន្មាន កូនស្រីរបស់តារាទាំងពីររូបនេះ ជួយរកប្រាក់ជូនម្ដាយឪពុកតាំងនៅក្នុងផ្ទៃ ដោយកាលនោះ ក្រុមហ៊ុនម្សៅទឹកដោះគោមួយ បានថតផ្សាយពាណិជ្ជកម្ម។ ពេលកូនស្រី គឹម សីហ៍មរកត ចាប់កំណើតមក មានគេមកទាក់ទងទិញ Franchise ហាងរបស់ខ្លួនក្នុងទឹកប្រាក់ជាងរាប់ម៉ឺនដុល្លារ ធ្វើឲ្យប្តីប្រពន្ធពូកែលេងស្ទីលតែងខ្លួន ចាត់ទុកកូនជាទ្រព្យមានសំណាង។ លើសពីនេះ ពេលម៉ូម៉ូ អាយុបាន១ខែ ក៏ត្រូវបានក្រុមហ៊ុនហៅថតផ្សាយពាណិជ្ជកម្ម ផងដែរ។
កូនភ្លោះរបស់ស្រីលាភ និង នាយក្រឹម
នៅអាយុ៦ខែ កូនភ្លោះទាំងពីររបស់តារាកំប្លែង ស្រីលាភ និងនាយក្រឹម មានឈ្មោះថា អេលីហ្សា និង អេលីណា ចេះរកលុយបាត់ទៅហើយ តាមរយៈការថតរឿង។ នៅលើហ្វេសប៊ុក ស្រីលាភ ធ្លាប់សរសេរថា ៖"ថ្ងៃនេះថតទាំងម៉ែទាំងកូន អាណិតណាស់លោកអើយ ថតចប់ភ្លាមអស់កម្លាំងគេងស្អាត កូនភ្លោះម៉ែ"។
កូនស្រី របស់ អ្នកនាង ប៊ីរីយ៉ា
សម្រស់ និងភាពឆ្លាតវៃ របស់ឡាប៊ីណា កូនស្រីតែមួយគត់របស់តារាសម្ដែង ប៊ីរីយ៉ា ធ្វើឲ្យទស្សនិកជនធ្លាប់ស្រឡាំងកាំងម្ដងរួចហើយ ដោយទើបវ័យ៣ឆ្នាំប៉ុណ្ណោះ អាចរកប្រាក់ពីការថតស្ប៉តពាណិជ្ជកម្មបាន៦ពាន់ដុល្លារ។ អ្នកនាង ប៊ីរីយ៉ា និយាយថា នឹងនាំកូនស្រីប្រឡូកសិល្បៈ ព្រោះឃើញកូនស្រីមានដុងនេះស្រាប់ ។