• 2018-10-03 01:49:05
  • ជីវិតតារា

ផ្អើល ប៉ុបពី ជាមួយគូស្នេហ៍ថ្មីថត Pre-Wedding ត្រៀមចូលរោងការ​

  • 2018-10-03 01:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ភេទ​ទី៣ ប៉ុបពី ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​នាង បង្ហោះ​រូប​ថត​​ជា​លក្ខណៈ​ថត​ Pre-Wedding ត្រៀម​នឹង​ចូល​រោង​ការ​ជាមួយ​គូស្នេហ៍​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ដើម្បី​ស្រាយ​មន្ទិល​​ខាង​លើ​ ប៉ុបពី ថា រូប​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ដូច​ Pre-Wedding គឺ​នាង​ និង​គូស្នេហ៍​​ថត​ស្ប៉ត​ឲ្យ​សម្អាង​ការ​​មួយ​ មិន​មែន​​ថត​រូប​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​ចូល​រោង​ការ​នា​ពេល​ខាង​មុខ​ទេ។

នាង​ថា៖" ទោះ​បី​ជា​ពេលនេះ​ខ្ញុំ​​គ្រាន់​តែ​ថត​ស្ប៉ត​ឲ្យ​សម្អាងការ​​​មិន​មែន​ថត​ Pre-Wedding ក៏ដោយ​តែ​មិន​យូរ​ទេ​ខ្ញុំ​ និង​គាត់​ប្រាកដ​ជា​មាន​ដំណឹង​ល្អ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​​នេះ​។ ប៉ុន្តែ​ខ្ញុំ​សុំ​លាក់​សិន​​ ព្រោះ​ចង់​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ក្រោយ​ទៀត"។

ពន្លក​ស្នេហ៍​ ប៉ុបពី និង​កំលោះ​សង្ហា​ ប៊ីលី ប៊ីលី បាន​ចាប់​ផ្ដើម​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​​ពេល​អ្នក​ទាំង​ពីរ​ទៅ​ចូល​រួម​បុណ្យ​បច្ច័យ​បួន​​អ្នក​ម្ដាយ​លោក អ៊ុន សិទ្ធា បើ​គិត​មក​ដល់​ពេល​​នេះ​បាន​ ៥​ខែ​ហើយ៕​​

រូបថតពី៖ សម្អាងការ ស៊ីជម្ពូ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម