• 2018-10-03 08:17:37
  • ព័ត៌មាន

Shawn ឆ្លើយ​យ៉ាង​ម៉េច ពេល​គេសួរ​ថា «​ព្រមទៅច្រៀង​ក្នុង​ពិធី​រៀបការ​របស់ Hailey ដែរ​ទេ?»

  • 2018-10-03 08:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Shawn Mendes ដែល​គូ​តែ​ជា​គូ​ស្នេហ៍​របស់​តារា​ម៉ូដែល Hailey Baldwin នោះ ត្រូវ​បាន​ទទួល​សំណួរ​ដ៏​ពិបាក​មួយ​អំឡុង​ចូលរួម​កម្មវិធី Global Citizen Festival។

ក្នុង​កម្មវិធី​នោះ តារា​ចម្រៀង​ប្រុស​រូប​នេះ ត្រូវ​បាន​សួរ​ថា៖ "តើ​លោក​នឹង​ព្រម​ទៅ​ច្រៀង​ក្នុង​កម្មវិធី​រៀបការ​របស់ Hailey Baldwin ជាមួយ​នឹង​ស្វាមី​របស់​នាង Justin Bieber ឬ​ទេ?” ជាមួយ​គ្នា​នោះ​ដែរ ម្ចាស់​បទ "Nervous” រូប​នេះ បាន​និយាយ​សំនួរ​ដែល​ចោទ​សួរ​សា​ជា​ថ្មី​ ហើយ​បាន​ផ្ដល់​ចម្លើយ​ដែល​មិន​រំពឹង​ទុក​មួយ។ ជា​ការ​ឆ្លើយ​តប​ដោយ​មិន​រេរា​យូរ Shawn បាន​ឆ្លើយ​ភ្លាម​ៗ​ថា៖ "ប្រាកដ​ណាស់​ខ្ញុំ​នឹង​ទៅ​ច្រៀង។ ខ្ញុំ​មិន​ត្រូវ​បាន​អញ្ជើញ​នោះ​ទេ ប៉ុន្តែ​​ខ្ញុំ​ជឿ​ថា​នឹង​មាន​រឿង​អ្វី​មួយ​នឹង​កើត​ឡើង"។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ តារា​ចម្រៀង Shawn Mendes បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍ The Project ថា លោក និង Hailey គឺ​គ្មាន​អ្វី​លើស​ពី​មិត្តភ័ក្ដិ​នោះ​ទេ ខណៈ​រូប​នាង​បាន​ភ្ជាប់​ពាក្យ​ជាមួយ Justin Bieber រួច​ទៅ​ហើយ​នោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់