• 2018-10-04 13:28:09
  • ព័ត៌មាន

ស្ដែង​ហួស ស្អែក​ដល់​គម្រប់ ១០០​ថ្ងៃ ឌីជេ អាលីយ៉ា លេង​មក​រក​មិត្ត​ភ័ក្ដិ​ទាំង​ថ្ងៃ​តែ​ម្ដង

  • 2018-10-04 13:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​សព ឌីជេ អាលីយ៉ា បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​នេះ បាន​មក​រក​នាង​ទាំង​ថ្ងៃ នៅ​រសៀល​ថ្ងៃ​នេះ ខណៈ​ខួប​គម្រប់​១០០​ថ្ងៃ​របស់​នាង នឹង​ត្រូវ​មក​ដល់​នា​ថ្ងៃ​ស្អែក​នេះ​ហើយ។

កញ្ញា ស៊ូ ដាណេ សិល្បករ​ផ្នែក​សិល្បៈ​បុរាណ និង​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​សព ឌីជេ អាលីយ៉ា បាន​ប្រាប់​ថា មិត្ត​របស់​ខ្លួន ខ្លាច​ខ្លួន​មិន​យក​ចង្ហាន់​ទៅ​វត្ត​ស្អែក​នេះ ទើប​ថ្ងៃ​នេះ​មក​ប្រាប់ សូម្បី​តែ​នៅ​វេលា​ថ្ងៃ​ចែស​នោះ។

“ថ្ងៃ​មិញ​ម៉ោង​ខ្ទង់​៣​ហ្នឹង ខ្ញុំ​ទើប​តែ​គេង​បាន​ប្រហែល ១០​នាទី ខ្ញុំ​ឃើញ​គាត់​មក​លេង តែ​ម្ដង គាត់​និយាយ​ថា យឺស អត់​មាន​ទៅ​មើល​អញ​ផង​អ្ហេ...ឃើញ​តែ​ប៉ុណ្ណឹង...ឃើញ​គាត់​មក​តែ​ប៉ុណ្ណឹង ព្រោះ​ស្អែក​នេះ ១០០​ថ្ងៃ​គាត់!”។

សិល្បករ​បុរាណ​ពហុ​ជំនាញ​ប្រាប់​ថា តាម​ពិត​នាង​ដឹង​ជា​មុន​រួច​ហើយ ថា​ស្អែក​នេះ​ជា​ខួប​គម្រប់ ១០០​ថ្ងៃ​របស់ អាលីយ៉ា ហើយ​ក៏​ត្រៀម​ខ្លួន​ទៅ​ដែរ ប៉ុន្តែ​ទំនង​សព​ខ្លាច​មិត្តភ័ក្ដិ​មិន​បាន​ទៅ ទើប​មក​ប្រាប់​ដូច្នេះ។" ស្អែក​ចាំ​អញ​ទៅ​ជួប​នៅ​វត្ត​ទួល​អោយ​គ្រប់ ១០០​ថ្ងៃ អញ​ដឹង​តែ​ទៅ​ហើយ​មិន​បាច់​ខំ​ស្កាត់​មក​ប្រាប់​ទាំង​កណ្តាល​ថ្ងៃ​ទេ គ្រាន់​តែ​ដេក​បាន១០នាទី​សោះ​យី !!! “ ដាណេ សរសេរ​លើ​បណ្ដាញ​សង្គម​របស់​នាង។

ស៊ូ ដាណេ និង​អាលីយ៉ា កាល​នៅ​រស់(រូបថត៖ ហ្វេសប៊ុក ដាណេ

ឌីជេ អាលីយ៉ា បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ២០១៨​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដោយ​ជំងឺ​សួត​រ៉ាំរ៉ៃ ។ ក្នុងវ័យ៣០ឆ្នាំ សិល្ប​ការិនី​រូប​នេះ បាន​ចាក​ចេញ​ទៅ ក្នុង​សភាព​តែលតោល​បំផុត គ្មាន​សាច់​ញាតិ​ណា​ម្នាក់​នៅ​ក្បែរ​ជូន​ដំណើរ​ជីវិត​ចុង​ក្រោយ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់