• 2018-10-05 05:11:21
  • ព័ត៌មាន

ស្ងាត់ៗ តារាឥណ្ឌា១គូ ដឹកដៃគ្នាមក​ថត​រឿង​ និង​ដើរលេងយ៉ាង​រំភើយនៅកម្ពុជា ផ្អើលអស់អ្នកគាំទ្រ

  • 2018-10-05 05:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ជាម៉ូដែល​ឥណ្ឌា​មាន​ឈ្មោះ​ថា​ Kajal Aggarwal បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ ពោលនៅ​ថ្ងៃទី​ ២៦ ខែកញ្ញាដើម្បី​ថត​រឿង​កុន​ថ្មី​ ជាមួយ​នឹង​តារា​សម្ដែង​វ័យ​ក្មេង​ Bellamkonda Sai Sreenivas។

ត្បិត​មក​កាន់​ទឹក​ដី​កម្ពុជា​ និង​ថៃ​ដើម្បី​ថត​រឿង​ ប៉ុន្តែ​នេះ​ក៏​ជា​ដំណើរ​កម្សាន្ត​ដ៏​សែន​មានន័យ​សម្រាប់​តារា​ស្រី​ Kajal Aggarwal ព្រោះ​ឪពុក​ម្ដាយ​របស់​នាង​​ក៏មកជាមួយ​ដែរ។ ជាក់ស្ដែង​ពួកគេ​ពិត​ជា​សប្បាយ​រីករាយ​នឹង​ពេលវេលា​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​យល់​ដឹង​ច្រើន​ពី​ជីវិត​រស់​នៅ​របស់​ប្រជាជន​ ក៏​ដូចជា​កន្លែង​កម្សាន្ត​នានា​នៅ​តំបន់​អង្គរ។

ដោយសារ​រីករាយ​នឹង​ទេសភាព​ និង​ទស្សនីយភាព​អស្ចារ្យ​បែប​នេះ​ហើយ​ ទើប​ Kajal ទ្រាំ​មិនបាន​បង្ហោះ​រូបភាព​លើ Instagram ដោយ​ភ្ជាប់ជាមួយ​ពាក្យ​ពេចន៍​ លើក​សរសើរ​នឹង​សម្រស់​ស្រស់​ស្អាត​ និង​ភាព​អស្ចារ្យ​នៃ​ខេត្ត​សៀមរាប​ ក៏​ដូចជា​អង្គរវត្ត​មិន​ដាច់​ពីមាត់៕

ទស្សនា​រូបភាព​ខាង​ក្រោម៖

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់