• 2018-10-05 05:39:53
  • ព័ត៌មាន

រំដួលលិចទឹក ព្រលះអ្នកតុបតែងមុខឲ្យ Miss Grand Cambodia 2018 ចាស់ដៃ

  • 2018-10-05 05:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនង​ជា​ទ្រាំ​លែង​បាន រំដួល​លិច​ទឹក បាន​ព្រលះ​ ថែមទាំងមានបំណង​រក​មុខ​អ្នក​ផាត់​មុខ ជាង​ថតរូប ឲ្យ Miss Grand Cambodia ២០១៨ កញ្ញា ឌី លីកា។ ការ​បញ្ចេញសារ​បែប​ទប់​ចិត្ត​មិន​បាន​បែប​នេះ ក៏​ព្រោះ​តែ​រំដួល​លិច​ទឹក​ ឃើញ​រូបភាព​ Miss Grand Cambodia ២០១៨ ផ្ញើ​ទៅ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ មាន​លក្ខណៈ​ខ្វះ​ខាត និង​ខុស​ឆ្គង​ច្រើន​កន្លែង។

ក្នុង​សារ​ដ៏​វែងអ​ន្លាយនោះ រំដួល​លិច​ទឹក បាន​និយាយ​ថា ខ្លួន​ពិត​ជា​មិន​យល់​សោះ យក​បវរកញ្ញា​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ខ្មែរ ឲ្យ​គេ​ស្គាល់​ខ្មែរ ឬ​ក៏​យក​ឲ្យ​គេ​សើច​ខ្មែរ? "សូម​បង​ប្អូន​ជួយ​មើល​ផង គាត់​ពិត​ជា​មាន​រូប​សម្រស់​ស្អាត​ពិត​មែន ចុះ​ហេតុអី​បាន​មក​ផាត់​មុខ​គាត់​បែប​ហ្នឹង មុខ​សហោះ រោម​ភ្នែក​បិទ​មិន​ចំ​កន្លែង ​ហើយ​របក​កាវ​អស់​ទាំង​សង​ខាង ចញ្ចើម​ប្រតាក ហើយ​ជាង​ថត​ក៏​មិន​ចេះ​មើល​ទៀត ពិសេស​អ្នក​ដែល​យក​រូប​គាត់​ផ្ញើ​ទៅ​ខាង​កម្មវិធី​ ម៉េច​មិន​បើក​ភ្នែក​មើល​ផ​ងលោក" រំដួលលិចទឹក រៀបរាប់។

រូបភាព Miss Grand Cambodia ២០១៨ ដែល រំដួលលិចទឹករិះគន់

រំដួល​លិច​ទឹក​បន្តថា បរវរកញ្ញា​តំណាង​ជាតិ មិនមែន​ដូច​ក្មេង​ធ្វើ​លេង​អីចឹងទេ រំដួលលិច​ទឹក​លើក​ឡើងបែប​នេះ ដើម្បី​ឲ្យ​សាធារណជន​ពិចារណា​តាម​ការគួរ  និង​សូមអធ្យាស្រ័យ​ដល់​ប្អូនស្រី​ម្ចាស់​រូប​ជាមុន។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់