
- 2018-10-10 00:02:00
- ព័ត៌មាន
ព្រាប សុវត្ថិ សន្យាជាមួយអ្នកគាំទ្រនៅកូរ៉េ ត្រូវចំណាយច្រើនម៉ឺនដុល្លារ
- 2018-10-10 00:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រាប សុវត្ថិ សន្យាជាមួយអ្នកគាំទ្រនៅកូរ៉េ ត្រូវចំណាយច្រើនម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាលចេញទៅច្រៀងលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែ កញ្ញា កន្លងទៅ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានសន្យាជាមួយអ្នកគាំទ្ររបស់លោកថា ប្រសិនបើខ្លួនមានឱកាសមកច្រៀងនីទីនោះម្ដងទៀតលោកនឹងនាំទាំងក្រុមភ្លេងផ្ទាល់ខ្លួនថែមទៀត មិនច្រៀងចាក់ភ្លេងបែបនេះទៀតឡើយ។ បើបន្ថែមលើក្រុមភ្លេង១ក្រុមទៀតនោះ ការចំណាយនឹងកាន់តែច្រើនម៉ឺនថែមទៀត ខណៈដែលកាលទៅលើកទី១នោះ ក្រុមលោកមានសមាជិករហូតជាង២០នាក់ទៅហើយ ។
ចេញទៅច្រៀងនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែ កញ្ញា កន្លងទៅ តារាចម្រៀងទាំងអស់ដែលឡើងច្រៀង គឺមិនមានក្រុមភ្លេងលេងឲ្យច្រៀងឡើយ ម្នាក់សុទ្ធតែយកបទចម្រៀងរបស់ខ្លួនដែលត្រូវច្រៀង ចាក់ទាំងអស់។ ចំណុចនេះហើយធ្វើតារាចម្រៀង ព្រាប សុវត្ថិ ហាក់ដូចមិនអស់ចិត្ត នាំឲ្យសន្យាជាមួយក្រុមអ្នកគាំទ្រ ហើយស្នើទៅម្ចាស់ក្រុមហ៊ុនដែលនាំក្រុមលោកតែម្ដង។
ទោះបីជាត្រូវចំណាយច្រើនម៉ឺនដុល្លារបន្ថែមបែបនេះក្ដី ការសន្យារបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ទៅក្រុមអ្នកគាំទ្រជិត១ម៉ឺននាក់នោះ លោក ឧកញ៉ា វ័យក្មេង ឡេង ភក្ត្រា ហៅ ឡេង ណាវ៉ាត់ត្រា ដែលបានទិញសិទ្ធិផ្ដាច់មុខក្នុងការនាំលោក ព្រាប សុវត្ថិ ទៅច្រៀងនៅកូរ៉េនេះ បានយល់ព្រមលើសំណើនេះ។ ក្រុមភ្លេងលោក ព្រាប សុវត្ថិ អាចមានគ្នាចន្លោះពី៥ ទៅ៧នាក់ ដូចនេះប្រសិនបើបានទៅដូចការសន្យាពិតមែននោះ ដំណើរការនៃការប្រគំតន្ត្រីនឹងកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំង។
សម្រាប់សំបុត្រយន្តហោះ ការថ្នាក់នៅ ហូបចុក ត្រូវចំណាយមិនក្រោមជាង១ពាន់ដុល្លារនោះទេក្នុងម្នាក់ នេះដោយមិនបូកបញ្ចូលពីប្រាក់ឈ្នួលរបស់ពួកគេផង។ តាមការប៉ាន់ប្រមាណការចំណាយលើការប្រគំតន្ត្រីកន្លងទៅមានរហូតដល់ទៅជិត២០ម៉ឺនដុល្លារឯណោះ ។ ចំពោះការគ្រោងនាំលោក ព្រាប សុវត្ថិ ជាលើកទី២ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មិនទាន់កំណត់ពេលនៅឡើយទេ ប៉ុន្តែការធ្វើនោះ អាចធ្វើតែ១ទីតាំងលើតំបន់ដែលមានខ្មែររស់នៅច្រើនតែម្ដង៕