• 2018-10-06 05:27:53
  • ព័ត៌មាន

អស់ពី ឱក សុគន្ធកញ្ញា ឥឡូវអ្នកគាំទ្រចាប់ដៃគូឲ្យ ឆន សុវណ្ណរាជ និង សុខ ស្រីនាង វិញម្ដង

  • 2018-10-06 05:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ ឱក សុគន្ធកញ្ញា​ ភ្ជាប់​ពាក្យ​​​ត្រៀម​នឹង​ចូល​រោង​ការ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ហង្ស​មាស​រួច​មក​ឥឡូវ​នេះ​​អ្នក​គាំទ្រ​​បាន​ចាប់​ដៃគូ​ឲ្យ​ ឆន សុវណ្ណរាជ និង សុខ​ ស្រីនាង វិញ​ម្ដង​ដោយ​សារ​តែ​ពួក​គេ​គិត​ថា​អ្នក​ទាំង​ពីរ​ស័ក្ដិសម​គ្នា។ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ​មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​នោះ​ទេ។

ការ​លើក​ឡើង​ដូច្នេះ​​បន្ទាប់​​ពី​ហ្វេន​ៗ​ឃើញ​ សុខ ស្រីនាង បង្ហោះ​រូប​ថត​ ២សន្លឹក​ដែល​ក្រុម​ការងារ​​ Surprise ខួប​កំណើត​​ខ្លួន​ និង​ ឆន សុវណ្ណរាជ កាល​ពី​ម្សិលមិញ​នេះ។ ដោយ​នាង​ បាន​សរសេរ​រៀប​រាប់​ថា​៖" អរគុណ​ច្រើន​ដល់​ក្រុម​ការ​ងារ​ដែល​បាន​ Surprise ខួប​កំណើត​ខ្ញុំ​មុន​ថ្ងៃ​ពិត​ប្រាកដ​មក​ដល់​។ អ្វី​ដែល​សំខាន់​គឺ​ធ្វើ​ខួប​កំណើត​ឲ្យ​ខ្ញុំ និង​បង​ប្រុស​រាជ​ ក្នុង​ថ្ងៃ​តែ​មួយ"។

ភ្លាម​ៗ​នោះ​ក៏​មាន​ហ្វេនៗ​ដែល​គាំទ្រ​អ្នក​ទាំង​ពីរ​បាន​ចូល​ទៅ​ Share និង Comment ថា៖"ពី​មុន​ខ្ញុំ​គិត​ថា​មាន​តែ​បង​កញ្ញា ទេ​ដែល​សម​ជា​មួយ​បង​រាជ​ តែ​ឥឡូវ​បង​កញ្ញា ជិត​រៀប​ការ​ហើយ។ ឥឡូវ​មាន​តែ​បង​នាង ទេ​ដែល​សម និង​​បង​រាជ ​ចង់​ឲ្យ​បង​ទាំង​ពីរ​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​គ្នា​ណាស់"។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ពី​អ្នក​គាំទ្រ​ដូច្នេះ​ក្ដី​​​មិន​ដឹង​ថា​អ្នក​ទាំង​ពីរ​ គ្រោង​នឹង​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​គ្នា​ឬ​ យ៉ាង​ណា​នោះ​ទេ។ ដោយ​​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​​នោះ​ទេ។​គួរ​រម្លឹក​ថា​ ថ្ងៃ​ខួប​កំណើត​ពិត​ប្រាកដ​ សុខ ស្រីនាង នៅ​ថ្ងៃ​ទី ១០ ខែតុលា​ ឆ្នាំ ២០១៨ ខាង​មុខ​នេះ ឯ​ ឆន សុវណ្ណរាជ​ វិញ​នៅ​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ២០១៨៕​​​

រូបថត៖ពីហ្វេសប៊ុក សុខ ស្រីនាង

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់