• 2018-10-11 02:00:33
  • ជីវិតតារា

ឆ្នាំនេះកូនស្រី ភិន សុដាលីស ដំណក់ឈាមរួមគ្នាជាមួយ ប៉ែន ចំរ៉ុង ត្រូវលោកតា ធ្វើខួបកំណើតឲ្យនៅអាមេរិក

  • 2018-10-11 02:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផលិតកម្ម​មហាហង្ស​លោក អ៊ិន សុភិន​ បាន​ធ្វើ​ខួប​កំណើត​ឲ្យ​ចៅ​ស្រី​ Katerina ដែល​ជា​ដំណក់​ឈាម​រួម​គ្នា​រវាង​ ភិន សុដាលីស និង ប៉ែន ចំរ៉ុង នៅ​ភោជនីយដ្ឋាន​​ Legend Seafood Restaurant ទីក្រុង​ ឡុងប៊ិច​ ​​លើ​ទឹក​ដី​អាមេរិក​​នា​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ថ្មី​ៗ​នេះ។

លោក អ៊ិន សុភិន ថា​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទឹក​ដី​អាមេរិក​ជាមួយ​គ្រួសារ​ម្ដង​នេះ​ក្នុង​គោល​បំណង​ពីរ​ទី​១​ដើម្បី​ធ្វើ​ខួប​កំណើត​ឲ្យ​ចៅ​ស្រី​បណ្ដូល​ចិត្ត​​ដែល​លោក ស្រឡាញ់​ស្មើ​ជីវិត និង​ទី២​​​មក​ចូល​រួម​កម្មវិធី​រាត្រីសមោសរ​​ ព្រោះ​ ដាលីស ត្រូវ​បាន​តារា​សម្ដែង​ជើង​ចាស់​​​ដ៏​ល្បី​ល្បាញ​នា​ទសវត្ស​​៩០ ​លោក យស បូវណ្ណៈ អញ្ជើញ​មក​ចូល​រួម។

ខួប​កំណើត​គម្រប់​អាយុ​២ឆ្នាំ​កូន​ស្រី​​​​ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ម្ដង​នេះ​​ អ៊ិន សុភិន គ្មាន​អ្វី ជូន​ចៅ​ស្រី​ក្រៅ​ពី​​​ចាំ​ផ្ដល់​ភាព​កក់ក្ដៅ​​និង​ដើរ​តួ​នាទី​ជា​ឪពុក​ និង​ជីតា​នោះ​ទេ។លោក​ថា៖" ឆ្នាំ​នេះ​ខ្ញុំ​អត់​មាន​អី​ជូន​គាត់​ទេ ក្រៅ​ពី​ចាំ​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​ទៅ​គាត់​ដែល​គ្មាន​ឪពុក​។ ហើយ​ឆ្នាំ​នេះ​ខ្ញុំ​ក៏​មាន​កញ្ចប់​មូលនិធិ​សម្រាប់​ចៅ​ស្រី​ក្នុង​ការ​ជួយ​ទៅ​ដល់​ក្មេង​កំព្រា​ កំពុង​ជួប​ភាព​ខ្វះ​ខាត​​ផង​ដែរ"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់