
- 2018-10-12 03:05:19
- ព័ត៌មាន
គ្រាន់តែភ្ជុំហើយ មានការងារសំខាន់២ នឹងរុញ ឡាយ លក្ខិណា ឲ្យចេញពីប្រទេសចុងខែនេះ
- 2018-10-12 03:05:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែភ្ជុំហើយ មានការងារសំខាន់២ នឹងរុញ ឡាយ លក្ខិណា ឲ្យចេញពីប្រទេសចុងខែនេះ
ចន្លោះមិនឃើញ
មានការងារសំខាន់ៗចំនួន ២ ដែលនឹងរុញ ឡាយ លក្ខិណា ឲ្យចាកចេញពីប្រទេសកំណើត យ៉ាងយូរត្រឹមចុងខែតុលានេះប៉ុណ្ណោះ ឆ្ពោះទៅទឹកដីប្រទេសកាណាដាជាលើកទី១។
ការងារសំខាន់ទាំងពីរនោះមាន ទី១ ការចេញមុខតាមកម្មវិធីសំខាន់ៗនៅតាមសហគមន៍ដែលមានខ្មែររស់នៅ ដើម្បីបម្រើអារម្មណ៍អារម្មណ៍ពួកគេក្រោយបុណ្យភ្ជុំ ដូចដែលសិល្បករខ្មែរផ្សេងទៀត ធ្លាប់ធ្វើដែរ។ ដោយឡែកការងារទី២ គឺនាងនឹងត្រូវទៅចូលរួមថតវីដេអូចម្រៀងថ្មី ឲ្យផលិតករនៅបរទេសមួយទៀតផង ហើយនាង គឺជាសិល្បការិនីទៅពីកម្ពុជាតែម្នាក់គត់ ក្នុងការងារខាងលើ ក្រោមម្ចាស់ឧបត្ថម្ភតែមួយ។
“ក្រុមហ៊ុននៅកាណាដា ដែលគាត់ Sponsor ខ្ញុំទៅហ្នឹង គឺគាត់មានផលិតកម្ម ផលិតជា MV ជាស្ប៉តពាណិជ្ជកម្ម និងចម្រៀងដែរ ហើយគាត់បានអញ្ជើញនាងខ្ញុំទៅថត MV ច្រៀងជាមួយអ្នកចម្រៀងនៅកាណាដាផ្សេងៗទៀត"។
មិនទាន់ដឹងនៅឡើយ ពីចំណងជើងបទចម្រៀងដែល ឡាយ លក្ខិណា ត្រូវហោះពីប្រទេសកំណើតទៅថត និងច្រៀងនោះ។ ប៉ុន្តែសាមីខ្លួនបង្ហើបថា ចម្រៀងទាំងអស់ មានចំនួន២បទ ទី១បទខ្មែរ ជាបទរបស់នាងផ្ទាល់ និងបទទី២ជាបទភាសាបារាំង ហើយនាងក៏ច្រៀងក្នុងនេះ ជាភាសាបារាំងខ្លះៗដែរ។
ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរទេ ឡាយ លក្ខិណា នឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅថ្ងៃ ២២ ខែតុលាខាងមុខ ។ នេះជាបេសកកម្មទៅបរទេសលើកទី១ ចាប់តាំងពីវិលត្រឡប់ចូលសិល្បៈវិញកាលពីឆ្នាំមុន។ បើទោះមិនដឹងថា លក្ខខណ្ឌអ្វីខ្លះ ដែលម្ចាស់ឧបត្ថម្ភសម្រេចជ្រើសរើសនាងពីកម្ពុជាទៅ ប៉ុន្តែ លក្ខិណា អះអាងថា នាងរីករាយណាស់ ចំពោះការទទួលបានឱកាសខាងលើ។
"វាជាលើកទី១ អីចឹងខ្ញុំសប្បាយចិត្ត និងពេញចិត្តណាស់ សម្រាប់ការចេញទៅនេះ...យ៉ាងណាខ្ញុំ មិនទាន់ដឹងថា ធ្វើបានប៉ុណ្ណាទេ ព្រោះជាលើកទី១ គ្រាន់តែសង្ឃឹមថា បងប្អូនទាំងអស់ នឹងជួយគាំទ្រនាងខ្ញុំ ហើយនាងខ្ញុំក៏នឹងខំប្រឹងធ្វើឲ្យបានល្អដែរ ដើម្បីយកមុខមាត់ត្រឡប់មកខ្មែរវិញ!”។ ឡាយ លក្ខិណា ថ្លែង៕