/5bc08953c857e_1539344700_medium.jpg)
- 2018-10-12 11:48:45
- ព័ត៌មាន
មានគេប្រទះឃើញនាយ តាក់ស៊ី ស្លៀកសពាក់សដើរលើភ្នំគូលែន មានសភាពគួរឲ្យអាណិត
- 2018-10-12 11:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានគេប្រទះឃើញនាយ តាក់ស៊ី ស្លៀកសពាក់សដើរលើភ្នំគូលែន មានសភាពគួរឲ្យអាណិត
ចន្លោះមិនឃើញ
នៅរសៀលនេះមានគេឃើញតារាកំប្លែងក្នុងក្រុមនាយ ពែកមី គឺនាយ តាក់ស៊ី ដើរតែម្នាក់ឯងនៅលើភ្នំគូលែន ដោយស្លៀកសពាក់សគួរឲ្យភ្ញាក់ផ្អើលទៀតផង។ ជាងនេះទៅទៀត សភាពរបស់តារាកំប្លែងគួរឲ្យអាណិតទៀតផង។ នេះបើតាមទស្សនិកជនបញ្ចេញឲ្យដឹងលើបណ្ដាញសង្គម។
ភ្ជាប់ជាមួយរូបថតមួយសន្លឹកផង ម្ចាស់គណនីឈ្មោះ ទឹកឃ្មុំអង្គរ បានអធិប្បាយពីវត្តមានរបស់ប្ដីរបស់នាង កាភីម នៅថ្ងៃនេះ។ "ប្រហែលជាប្រិយមិត្តស្គាល់គាត់ច្បាស់ហើយមែនទេ ខ្ញុំបានឃើញគាត់ដើរកាត់មុខហាង ខ្ញុំក៏ជំរាបសួរគាត់ហើយសូមគាត់ថតជាមួយ។ ខ្ញុំបានឃើញគាត់សភាពបែបនេះមិនសួរណែនាំគាត់ឡើយ... ដែលធ្វើអោយខ្ញុំនឹកឃើញដល់ឱវាទព្រះសម្មាសម្ពុទ្ធថា"គ្មានអ្វីដែលស្ថិតស្ថេរ គ្មានអ្វីដែលមិនចេះប្រួលប្រែ គ្មានអ្វីដែលថាមិនមានការផ្លាស់ប្តូរឡើយ"។
ម្ចាស់គណនីដដែល បានឆ្លើយតបទៅប្រិយមិត្តលើបណ្ដាញសង្គមទៀតថា មើលតាមសភាពរបស់នាយ តាក់ស៊ី គឺអាចមានជំងឺជាប់ខ្លួនផង។ "មើលគាត់ទៅដូចឈឺ និងមានវិបត្តិ ហើយនឹងគួរឲ្យអាណិត! ”។ យ៉ាងនេះក្ដី ម្ចាស់គណនីដដែល មិនបានបញ្ចេញឡើយថា តារាកំប្លែងយើងមានបញ្ហាអ្វី។ ប៉ុន្តែរូបគេនៅតែពោលថា អាណិតនាយ តាក់ស៊ី។
ជុំវិញបញ្ហានេះ សាមីខ្លួនមិនទាន់អាចសុំការបកស្រាយបានទេនៅថ្ងៃនេះ។ ប៉ុន្តែលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ ប្រធានដឹកនាំក្រុមកំប្លែងនាយ ពែកមី និងជាមេកើយនាយ តាក់ស៊ី នោះ បានឆ្លើយជំនួសពីរឿងដែលកើតឡើង។ លោក សុវណ្ណ រិទ្ធី ប្រាប់ថា កូនក្រុមរបស់លោក បានសុំការអនុញ្ញាតពីលោកទៅបួសនៅលើភ្នំគូលែន កាលពីពេលថ្មីៗនេះ។
"គាត់ចង់បួសបែបនេះយូរមកហើយ និងបានព្យាយាមសុំច្បាប់ខ្ញុំ ហើយខ្ញុំប្រាប់ថា មិនអីទេ រើសរកវេលាណាមួយទៅ លៃយ៉ាងណាកុំឲ្យប៉ះពាល់ការងារ"។ ក្រោយពីបានភ្លើងខៀវពីថ្នាក់លើ នាយ តាក់ស៊ី ក៏បានទៅបួសនៅលើភ្នំគូលែន ដូចដែលប្រិយមិត្តបានឃើញ។ យ៉ាងនេះក្ដី តួស៊ុន អូខុងក្នុងក្រុមកំប្លែងរូបនេះ មិនបានទៅបួសរហូត បំភ្លេចចោលសិល្បៈនោះទេ។
“គ្រាន់ជាការបួសសងគុណឪពុកម្ដាយ គឺបួសជាតាជី មិនមែនព្រះសង្ឃទេ ហើយការបួសនេះ គឺតែ៣ថ្ងៃប៉ុណ្ណោះ និងត្រូវចប់ក្នុងថ្ងៃនេះហើយ មិនមែនបួសរហូតនោះទេ!”។ លោក តា វ៉ិចទ័រ បញ្ជាក់។
តាមការបញ្ជាក់របស់មេកើយខាងលើ នាយ តាក់ស៊ី នឹងមានមុខសម្ដែងធម្មតា នៅចុងសប្ដាហ៍នេះ ក្នុងកម្មវិធីដូចជា "រាត្រីកំសាន្ត” “តន្រី្តជីផាក" "ខារ៉ាបាវ” "បានមើលបានសើច" និង"គ្រួសារ២"៕