• 2018-10-13 08:15:00
  • ព័ត៌មាន

អ្នកនិពន្ធ សុខ ចាន់ផល លើកឡើងពីបទពិសោធន៍ការងារសិល្បៈ និងទូទៅគួរ​ឈ្វេងយល់

  • 2018-10-13 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសារមួយរបស់អ្នកនិពន្ធប្រកបដោយការលើកទឹកចិត្ត និងរស់និយមនៃសង្គមសិលធម៌ លោក សុខ ចាន់ផល បានផ្សាយនូវអត្ថបទ​និពន្ធខ្លីមួយ គួរជាទីចាប់អារម្មណ៍ សម្រាប់ប្រិយមិត្តយកទៅពិចារណា និងឈ្វេងយល់ ក្រោមចំណងជើងខ្លីថា៖ ««ទំនាក់ទំនងគ្មានតម្លៃ»។

លោក សុខ ចាន់ផល និងកញ្ញា គឹម ឌីណា ក្នុងកម្មវិធីសម្ពោធសៀវភៅ

«មួយរយៈចុងក្រោយនេះ អារម្មណ៍ខ្ញុំតានតឹងមិនចង់ជួបជជែករឿងការងារជាមួយអ្នកណាឡើយ ហើយចូលចិត្តតែជួបគ្នាជជែកលេងសើចពីនេះពីនោះ។ ខ្ញុំសួរខ្លួនឯងថាហេតុអ្វី? ព្រោះតែទំនាក់ទំនងការងារកន្លងមករបស់ខ្ញុំប្រកបដោយរូបភាពនៃផលប្រយោជន៍អាត្មានិយមខ្លាំងពេក ទើបធ្វើឱ្យខ្ញុំរារែក លែងចង់ប្រលូកនៅក្នុងសង្គមការងារទាំងនោះ។ មែនហើយ! បើគ្មានផលប្រយោជន៍ចំពោះពួកគេ ពួកគេក៏មិនដែលនឹកនាចង់ជួបសន្ទនាជាមួយនឹងយើងដែរ។ តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលអាចហៅរកគ្នាគ្រប់ពេល ដោយគ្មានរបាំងនៃផលប្រយោជន៍នៅពីក្រោយ?»

លោក សុខ ចាន់ផល និងតួសម្តែង

លោក សុខ ចាន់ផល បន្តទៀតថា៖ «ឆាកជីវិតពិតជាហត់នឿយ និងគួរឱ្យធុញទ្រាន់ពេកហើយ បើសិនជាយើងរស់នៅក្នុងភាពក្លែងក្លាយយូរពេក។ នៅពេលដែលយើងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន តម្លៃរបស់ការងារនឹងបាត់បង់ទៅ ជីវិតរស់នៅនឹងពោរពេញដោយទុក្ខព្រួយ។ តម្លៃការងារគឺជាការជួយសម្រួលនូវទុក្ខលំបាកគ្នា និងកសាងផលប្រយោជន៍រួមដល់សង្គមជាតិ។ ហេតុនេះហើយ នៅពេលដែលអ្នកគិតដល់ការងារ កុំភ្លេចគិតដល់លទ្ធផលចំពោះសង្គមជាតិរបស់អ្នកផង។»

លោក សុខ ចាន់ផល ក្នុងកម្មវិធីសម្ពោធសៀវភៅ

គំនិតគួពិចារណាមួយទៀតចាក់ដោត ដោយវោហារអ្នកនិពន្ធ សុខ ចាន់ផលថា៖ ជារឿងធម្មតាទៅហើយ ដែលនៅក្នុងសង្គមបច្ចុប្បន្នឪពុកម្ដាយបង្រៀនឱ្យកូនរកប្រាក់ តែមិនបង្រៀនឱ្យកូនធ្វើការ។ ប៉ុន្តែចំពោះខ្ញុំនាពេលនេះ គ្រាន់តែទៅដាំបន្លែនៅស្រុកស្រែក៏ខ្ញុំអាចចិញ្ចឹមជីវិតបានដែរ។ អ៊ីចឹងទេ បើសិនជាខ្ញុំប្រកបការងារអ្វី ការងារនោះត្រូវតែមានតម្លៃលើសពីការរកប្រាក់។ ប្រាក់មិនសំខាន់ទេ ប្រាក់គ្រាន់តែជាឧបករណ៍ដែលគេបង្កើតមកដើម្បីដោះដូរគ្នា ក្នុងការសម្រួលជីវភាពរស់នៅតែប៉ុណ្ណោះ។ ប្រាក់មិនអាចប្រៀបធៀបគ្នាជាមួយនឹងទំនាក់ទំនងរបស់មនុស្សឡើយ។ ចូរកុំបណ្ដាលឱ្យទំនាក់ទំនងរបស់អ្នកក្លាយជាគ្មានតម្លៃ។»  

ទស្សនាវីដេអូសម្ភាសរបស់លោក សុខ ចាន់ផល ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម