• 2018-10-14 02:10:51
  • ជីវិតតារា

មកស្រុកខ្មែរលើកនេះ តារាជើងចាស់ អម្ពរ ទេវី ឆ្លៀតជួបជុំមិត្តរួមជំនាន់យ៉ាងសប្បាយរីករាយ (វីដេអូ)

  • 2018-10-14 02:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​តារា​ជើង​ចាស់ អម្ពរ ទេវី នៅ​លើ​ទឹកដី​កំណើត​លើក​នេះ ក្រៅ​ពី​ថត​ខ្សែ​ភាពយន្ត អ្នកស្រី​បាន​ឆ្លៀត​ជួប​ជុំ​មិត្ត​ភក្តិ​សិល្បករ​រួម​ជំនាន់​ទសវត្សរ៍៩០ ដែលបានបែកគ្នាជិត២០ឆ្នាំ យ៉ាង​សប្បាយ​រីករាយ​នៅ​រមណីយដ្ឋាន​មួយ​កន្លែង។

មិត្ត​រួម​ជំនាន់​ទាំង​នោះ​រួមមាន លោក យុត្ថារា ឆានី អ្នកស្រី កែវ កល្យាណ អ្នកស្រី អ្នកស្រី អ៊ឹម សុវណ្ណផល្លា អ្នកស្រី ប៉ុក សុវណ្ណា។ ក្នុង​បរិយា​កាស​ដ៏​កម្រ​នេះ អតីត​តារា​សម្តែង​លោក យុត្ថារា ឆានី បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ជំនួបកំពូលនៃអតីត​ Super Stars ទស្សវត្សរ៍ ៩០ ចំនួន៥រូប មិនតែប៉ុណ្ណោះលោកថែមទាំងបាន Live កម្មវិធីជួបជុំដ៏កម្រមួយនេះទៀត ព្រោះថាក្នុងចំណោមមិត្តសិល្បៈរួមជំនាន់ទាំង៥នាក់ អ្នកស្រី អម្ពរ ទេវី បានចេញរស់នៅឯសមុទ្រឯណោះ ម្ល៉ោះការជួបជុំទម្រាំកើតមានឡើងពិតលំបាកខ្លាំង ហើយលើកនេះណាត់បានតែ៥នាក់ប៉ុណ្ណោះ។

ចង់ដឹងការសិល្បករជំនាន់ទសវត្សរ៍៩០ ជួបជុំគ្នាសប្បាយរីករាយ និងនឹករលឹកគ្នាយ៉ាងណា ទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖

រូបភាព៖ ហ្វេសប៊ុកលោក យុត្ថារា ឆានី និង អ្នកស្រី កែវ កល្យាណ

អត្ថបទ៖ ដេត ធន្នី

មតិយោបល់