• 2018-10-15 02:23:41
  • ព័ត៌មាន

អបអរ! ហង្ស ម៉ា​រី​នី សម្រាល​បាន​កូន​ដោយ​សុវត្ថិភាព ​ស្រស់​ស្អាត​គួរ​ឲ្យ​ក្នាញ់

  • 2018-10-15 02:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា​សម្ដែង ​ហង្ស ម៉ា​រី​នី បាន​សម្រាល​កូន​សោយ​សុវត្ថិភាព​ហើយ កាល​ពី​យប់​ម្សិល​មិញ​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​ដោយ​​ទារក​មាន​សុខ​ភាព​ល្អ ស​ថ្លោស​គួរ​ឲ្យ​ស្រលាញ់​ណាស់។ សម្រាប់​ អ្នក​នាង ​ហង្ស ម៉ា​រី​នី​ វិញ ក៏​មាន​សុខភាព​ល្អ​ដែរ បើ​ទោះ​មុន​សម្រាល​គេ​ឃើញ​​តារា​សម្ដែង​ចិត្ត​ធម៌​ចំពោះ​អ្នក​ក្រខ្សត់​រូប​នេះ ​បាន​ប្រកាស​ស្វែង​រក​ក្រុម​ប្រភេទ​ឈាម B+ ចំនួន​ពីរ​ផ្លោក​​សម្រាប់​ឆ្លង​ទន្លេ​ យ៉ាង​ណា​ក៏​ដោយ។

ចំពោះ​កូន​របស់​អ្នក​នាង ​ហង្ស ម៉ា​រី​នី គេ​នៅ​មិន​ទាន់​ដឹង​មាន​ឈ្មោះ​ពេញ​អ្វី​ឡើយ ​តែ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ហៅ​ទារក​នេះ​ថា អូន​រាជ។​​

ចំពោះ​អ្នក​គាំ​ទ្រ​របស់​តារា​សម្ដែង​ស្រស់​ស្អាត​រូប​នេះ ​បាន​សម្ដែង​ការ​អបអរ​សាទរ ​ព្រម​ទាំង​ជូន​ពរ​ឲ្យ​អ្នក​នាង រួម​ទាំង​ទារក​​មាន​សុខភាព​ល្អ ​ផង​ដែរ៕

​​ ​

រូបភាព៖ FB Mariny Hang

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី