- 2018-10-16 02:45:00
- ព័ត៌មាន
ជាបុណ្យសំណាងមែន! ខួបកំណើតឆ្នាំនេះ Gubgib បានកាដូផ្ទះតម្លៃក្បែរលានដុល្លារពីប្ដីទៀត
- 2018-10-16 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាបុណ្យសំណាងមែន! ខួបកំណើតឆ្នាំនេះ Gubgib បានកាដូផ្ទះតម្លៃក្បែរលានដុល្លារពីប្ដីទៀត
ចន្លោះមិនឃើញ
ទោះបីខួបកំណើតបានរំលងផុតទៅជាង ១ខែទៅហើយក្ដី ប៉ុន្តែ Bie Thassapak ស្វាមីរបស់តារាសម្ដែង Gubgib Sumonthip នៅតែបង្ករឿងភ្ញាក់ផ្អើលដល់ប្រពន្ធក្នុងឆ្នាំនេះ ដោយទិញផ្ទះមួយកន្លែងដែលមានតម្លៃជាងច្រើនជាង ២០លានបាត (ច្រើនជាង ៦១៣ ១២០ដុល្លារ) ជូនភរិយាបណ្ដូលចិត្តជាកាដូ។
គ្រួសារតូចសមាជិក ៣នាក់មួយនេះ ត្រូវបានចាត់ទុកថាជាគ្រួសារប្រកបដោយសុភមង្គលគ្រប់ពេល តាមរយៈក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលពួកគេផ្ដល់ឲ្យគ្នាទៅវិញទៅមក។ តួយ៉ាងគ្រប់ពេលមានថ្ងៃពិសេសណាមួយ Bie និង Gubgib មិនដែលខកខានក្នុងការពញ្ញាក់អារម្មណ៍ និងធ្វើរឿងអស្ចារ្យសម្រាប់គ្នាឡើយ។ ដូចថ្មីៗនេះជាដើម Bie ដែលជាស្វាមីបានចំណាយលុយដែលខំសន្សំ ទិញផ្ទះមួយខ្នងដ៏ស្រស់ស្អាត និងមានតម្លៃចន្លោះពី ២០ ទៅ ៣០លានបាតឯណោះ ជូនប្រពន្ធ។
ជាក់ស្ដែងក្នុងសារមួយដែលបង្ហោះកាលពីចុងសប្ដាហ៍មុន Bie បានសរសេរថា ខួបកំណើតឆ្នាំនេះ លោកបានទិញផ្ទះ ដែលជាកាដូពិសេសសម្រាប់ប្រពន្ធ និងកូនឲ្យហើយមុនត្រឡប់ទៅបំពេញការងារនៅប្រទេសចិនវិញ។
ជឿជាក់ថា មាននារីមិនតិចទេសរសើរនឹងសំណាងរបស់ Gubgib ដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នមគ្រប់ពេល និងចេះយល់ចិត្តបែបនេះ។ ជាក់ស្ដែង បើទោះបី Bie រវល់នឹងការងារដ៏មមាញឹកនៅប្រទេសចិនក៏ដោយ ក៏លោកមិនភ្លេចហោះមកកាន់ប្រទេសថៃវិញ ដើម្បីឲ្យទាន់ថ្ងៃពិសេសនានារបស់គ្រួសារដែរ៕