• 2018-10-17 02:00:17
  • ព័ត៌មាន

ឱកាសចុងក្រោយហើយ សូមជួយ Like & Share ឈុតតំណាងជាតិ Miss Grand Cambodia

  • 2018-10-17 02:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផេក Miss Grand International បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ឈុត​តំណាង​ជាតិ​ចំនួន​២០​ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ការ​​ជ្រើសរើស​របស់​គណៈ​កម្មការ​ប្រកួត ដើម្បី​ឲ្យ​ប្រិយមិត្ត​​បោះឆ្នោត​ជាថ្មី។ ឈុត​តំណាង​ជាតិ​ទាំង​២០​នេះ ក៏​មាន​ឈុត​តំណាង​ជាតិ​របស់ Miss Grand Cambodia កញ្ញា ឌី លីដា ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​ការ​ចុច Like & Share កាល​ពី​វគ្គ​មុន។

នេះ​ជា​ឱកាស​ចុង​​ក្រោយ​សម្រាប់​ប្រិយមិត្ត​ផ្តល់​ពិន្ទុ​ដល់​ឈុត​តំណាង​ជាតិ​ប្រទេស​នីមួយៗ ដើម្បី​ឈាន​ទៅ​ជម្រុះ​ឈុត​តំណាង​ជាតិ​​ចំនួន​១០​ប៉ុណ្ណោះ (៥​ឈុត​ជ្រើស​រើស​ពី​ការ​បោះ​ឆ្នោត និង​៥ឈុត​ទៀត​ជ្រើស​រើស​ដោយ​គណៈ​កម្មការ​ប្រកួត)។

ការ​ចុច Like ១ នឹង​ទទួល​បាន​៥​ពិន្ទុ ចំណែក​ឯ​ការ​ចុច Share ១ បាន​ចំនួន​៥ពិន្ទុ ដោយ​ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង​៥ល្ងាច។

ឈុត​តំណាង​ជាតិ​ Miss Grand International 2018ដែល​ស្អាត​បំផុត​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណៈកម្មការ ឯប្រកាស​លទ្ធផល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ដើម្បីគាំទ្រ និងបោះឆ្នោតដល់ឈុតតំណាងជាតិ Miss Grand Cambodia កញ្ញា ឌីកា សូមចុចទីនេះ ​Miss Grand Cambodia ហើយ​ចុច​ Like និង Share ។

ខាងក្រោមនេះជាឈុតតំណាងជាតិ ចំនួន១៩ផ្សេងទៀត៖

Tanzania
Sri-Lanka
Philippines
Peru
Paraguay
Panama
Nepal
Myanmar
Laos
Japan
Costa
Haiti
Mexico
Lithuania
Indonesia
India
Thailand
Vietnam
Zambia

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម