
- ពុធ, 17 តុលា 2018 03:14
- ជីវិតតារា
អីយ៉ាស់! ទីបំផុត Lady Gaga ប្រកាសហៅ Christian Carino ជាគូដណ្ដឹងពេញៗមាត់ហើយ
- ពុធ, 17 តុលា 2018 03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់! ទីបំផុត Lady Gaga ប្រកាសហៅ Christian Carino ជាគូដណ្ដឹងពេញៗមាត់ហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ តារាចម្រៀង Lady Gaga បានប្រកាសទទួលស្គាល់ថា នាងពិតជាបានភ្ជាប់ពាក្យជាមួយលោក Christian Carino មែន។
នៅថ្ងៃច័ន្ទ ទី ១៦ ខែតុលានេះ តារាចម្រៀង Lady Gaga បានទទួលស្គាល់ពីរឿងភ្ជាប់ពាក្យរបស់នាង អំឡុងពេលចូលរួមកម្មវិធី "Elle's 25th Annual Women in Hollywood Celebration” នៅឯសណ្ឋាគារ Four Seasons ក្នុងទីក្រុង Los Angeles។ អំឡុងពេលឡើងថ្លែងការគោរព និងអំណរគុណលើឆាកនៃកម្មវិធី Lady Gaga បាននិយាយពាក្យ "Christian គូដណ្ដឹងរបស់ខ្ញុំ" ពេញៗមាត់។
នេះជាលើកទីមួយហើយ ដែលតារាសម្ដែងក្នុងរឿង "A Star is Born” រូបនេះ បានប្រកាសពីទំនាក់ទំនងរបស់នាងបែបនេះ គិតចាប់តាំងពីពាក្យចចាមអារ៉ាម ថានាងបានភ្ជាប់ពាក្យនឹងគ្នា តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកនោះ៕