
- ពុធ, 17 តុលា 2018 08:06
- ព័ត៌មាន
គ្រប់ម៉ាត់ Boy Pakorn និយាយចេញពីចិត្តទៅកាន់ហ្វេនៗ និងស្ត្រីកម្ពុជាមានអត្ថន័យណាស់
- ពុធ, 17 តុលា 2018 08:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់ម៉ាត់ Boy Pakorn និយាយចេញពីចិត្តទៅកាន់ហ្វេនៗ និងស្ត្រីកម្ពុជាមានអត្ថន័យណាស់
មកកម្ពុជាក្នុងកម្មវិធីសម្ពោធផលិតផលលាងសម្អាតមុខកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះកំពូលតារាសម្ដែងថៃ Boy Pakorn បាននិយាយពាក្យពេចន៍ជាច្រើនចេញពីទំហំដួងចិត្តទៅកាន់ហ្វេនៗ និងស្ត្រីកម្ពុជាដោយគ្មានលាក់លៀមអីបន្តិច។ ធ្វើឲ្យអ្នកគាំទ្រដែលមានវត្តមាននៅទីនោះផ្ទាល់ស្រែកហ៊ោយ៉ាងខ្លាំង។
កំលោះសង្ហា Boy Pakorn បាននិយាយថា កម្ពុជាគឺជាផ្ទះរបស់លោក ហើយអ្នកគាំទ្ររាប់ពាន់នាក់នៅលើទឹកដីអង្គរមួយនេះគឺជាសមាជិកក្រុមគ្រួសារខ្លួន ព្រោះស្ទើរតែគ្រប់ខ្សែភាពយន្តភាគដែលលោក សម្ដែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូនកម្ពុជា។
មានពុកម៉ែបងប្អូនគាំទ្រទើបលោក មានឱកាសបានបង្ហាញវត្តមាននៅកម្ពុជាម្ដងហើយម្ដងទៀត។ ដូច្នេះលោកគ្មានពាក្យអ្វីក្រៅពីអរគុណនឹងចង់ប្រាប់ថា៖" ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ស្រឡាញ់ស្ត្រីខ្មែរពិសេសហ្វេនៗដែលតាមដានរឿងភាគរបស់ខ្ញុំ"។
នេះមិនមែនជាលើកទី១ទេដែលតួឯកប្រុសក្នុងរឿង"បេសកកម្មភេទទី៣" មកកម្ពុជា តែវាគឺជាលើកទី៤។ តែសម្រាប់រាជធានីភ្នំពេញជាលើកទី២ ហើយលោក សង្ឃឹមថានឹងបានមកជួបពុកម៉ែបងប្អូនជាថ្មីម្ដងទៀត៕
អត្ថបទ៖ ឆុង ស៊ីណាន