• 2018-10-17 08:39:39
  • ព័ត៌មាន

Kim Kardashian និង Kanye West ​ចែក​ស្បែក​ជើង​ម៉ាក Yeezy រាប់​សិប​គូ​ឲ្យ​ក្មេង​ៗ​នៅ Uganda

  • 2018-10-17 08:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ ទី ១៦​ ខែ​តុលា​កន្លង​ទៅ​នេះ តារា​ទូរទស្សន៍ Kim Kardashian និង ​ស្វាមី​របស់​នាង Kanye West បាន​ចាប់​ដៃ​គ្នា ចែក​ស្បែកជើង​កីឡា​ម៉ាក Yeezy ជា​ច្រើន​គូ ទៅ​ឲ្យ​កុមារ​តូច​ៗ​ អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ប្រទេស Uganda។

តារា​ទូរទស្សន៍​វ័យ ៣៧ ឆ្នាំ និង​ស្វាមី​របស់​នាង បាន​សម្រាក​ពី​ការងារ​ដ៏​មមាញឹក​របស់​ពួកគេ ដើម្បី​ចំណាយ​ពេល​កម្សាន្ត​សប្បាយ និង​ផ្ដល់​អំណោយ​យ៉ាង​ពិសេស​ទៅ​ដល់​ក្មេង​ៗ​ជា​ច្រើន​ក្នុង​ប្រទេស Uganda។

បើ​តាម​វីដេអូ​ដែល​បាន​បង្ហោះ​លើ​គណនី Instagram របស់​តារា​ទូរទស្សន៍ Kim Kardashain ផ្ទាល់ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នៅ​ប្រទេស​ប៉ែក​អាហ្វ្រិក​មួយ​នេះ និង​សកម្មភាព​ក្មេង​ៗ​តូច​ៗ​ជា​ច្រើន បាន​​នាំ​គ្នា​ច្រៀង និង​រាំ ខណៈ​ប្ដី​ប្រពន្ធ​តារា​មួយ​គូ​នេះ បាន​ទៅ​ដល់។ ក្នុង​វីដេអូ​នោះ​ដែរ ក៏​បាន​បង្ហាញ​ពី​កញ្ចប់​ថង់​ដាក់​ស្បែក​ជើង Yeezy ជា​ច្រើន​គូ ដែល​ទុក​សម្រាប់​ចែក​ជូន​ក្មេង​ៗ​ទាំង​នោះ​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ចែក​អំណោយ​​ទាំង​នេះ គឺ​បាន​ធ្វើ​ឡើង ក្រោយ​ពួកគេ​បាន​អញ្ជើញ​ចូល​សួរ​សុខទុក្ខ​ប្រធានាធិបតី​របស់​ប្រទេស​នេះ ហើយ​ក៏​បាន​ជូន​ស្បែកជើង Yezzy មួយ​គូ​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់