- 2018-10-18 09:23:07
- ព័ត៌មាន
មុនក្លាយជាកូនក្រមុំ មិត្តល្អរបស់ Janie នាំគ្នាធ្វើពិធីជប់លៀងឲ្យជាពិសេស
- 2018-10-18 09:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនក្លាយជាកូនក្រមុំ មិត្តល្អរបស់ Janie នាំគ្នាធ្វើពិធីជប់លៀងឲ្យជាពិសេស
ចន្លោះមិនឃើញ
ធ្មេចបើកៗ ថ្ងៃមង្គលការរបស់តារាសម្ដែង Janie Tienphosuwan ជាមួយសំណព្វចិត្ត Mickey នឹងមកដល់ស្អែកនេះហើយ។ មុនថ្ងៃពិសេសមកដល់ មិត្តភ័ក្ដិរបស់កូនក្រមុំបានរៀបចំពិធីជប់លៀងមួយមុន Janie រៀបការ។
មិត្តភ័ក្ដិល្អរបស់ Janie ជាច្រើនដូចជា VJ Woonsen, Janesuda Parnto, Ann Alicia និងមិត្តដទៃទៀត បាននាំគ្នារៀបចំកម្មវិធីតូចមួយជប់លៀងរាប់ថយក្រោយ សម្រាប់ថ្ងៃពិសេសរបស់តារាស្រីរូបនេះ។
ទិដ្ឋភាពពិតជាពោរពេញទៅដោយភាពកក់ក្ដៅ និងមិនអាចបំភ្លេចបានសម្រាប់ Janie អំឡុងពេលត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់ Mickey នៅថ្ងៃទី ១៩ ខែតុលាស្អែកនេះ។
ចង់ដឹងថាកាលពីល្ងាចមិញ (ថ្ងៃទី ១៧ ខែតុលា) ពិធីជប់លៀងមានទិដ្ឋភាពយ៉ាងណា ទស្សនារូបភាពដូចខាងក្រោម៖