• 2018-10-18 12:54:06
  • ព័ត៌មាន

ដល់​បាត់! ស្នៀត​ខ្លះ​របស់​ជើង​ឯក America's Got Talent ត្រូវ​អ្នក​លេង​សៀក​កម្ពុជា​ម្នាក់​បក​ស្រាយ​ខ្ទេច

  • 2018-10-18 12:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shin Lim គឺ​ជា​ជយលាភី​លេខ​១​របស់ America's Got Talent ក្រោយ​បង្ហាញ​សមត្ថភាព​សៀក​ដ៏​អស្ចារ្យ​របស់​គេ គ្រប់​ៗ​វគ្គ​នៃ​កម្មវិធី​រហូត​ដល់​វគ្គ​ចុងក្រោយ។ ទេពកោសល្យ​របស់ Shin Lim អ្នក​ណា​ក៏​ស្ងើចសរសើរ​ដែរ អ្នក​ក៏​ហួស​ចិត្ត​ដែរ។ យ៉ាង​នេះ​ក្ដី ស្នៀត​ខ្លះ​របស់​ជយលាភី​រូប​នេះ ត្រូវ​បាន​អ្នក​លេង​សៀក​ខ្មែរ​ម្នាក់ ដែល​មិន​សូវ​មាន​នរណា​ស្គាល់​សោះ​នោះ បាន​ចាប់​បាន គ្មាន​ចន្លោះ។

បុរស​វ័យ​កណ្ដាល​ម្នាក់ ដែល​មិន​​ទាន់​ដឹង​ថា ឈ្មោះ​អ្វី រស់​នៅ​ទី​ណា ប៉ុន្តែ​ត្រូវ​បាន​ស្គាល់​ថា​ជា​ម្ចាស់ Channel "ស្វែង​យល់​ការ​ពិត" បាន​ចេញ​មុខ បង្ហើប​អាថ៌កំបាំង ក៏​ដូច​ជា​តិចនិក​លេង​សៀក​របស់​ស្ដេច​សៀក​អាមេរិក​ខាង​លើ។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី រូប​គេ ក៏​ស្ងើច​សរសើរ Shin Lim ដូច​គ្នា ព្រោះ​ស្នៀត​ផ្សេង​ទៀត លោក​ពិត​ជា​មិន​យល់ និង​មិន​ដឹង​ពី​របៀប​លេង​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​បក​ស្រាយ​ស្នៀត​ខ្លះ​របស់ Shin Lim ដែល​រូប​គេ​ចាប់​បាន និង​បាន​ធ្វើ​ការ​បក​ស្រាយ​ឲ្យ​ទស្សនិកជន​លើ Youtube បាន​ភ្លឺ​ភ្នែក។ តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់