- 2018-10-20 03:34:58
- ព័ត៌មាន
មិននឹកស្មាន! ក្រោយនិពន្ធបទចម្រៀងបាន៣០០បទ ទ្រី សក្កដា ចាប់ផ្ដើមបែកគំនិត
- 2018-10-20 03:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន! ក្រោយនិពន្ធបទចម្រៀងបាន៣០០បទ ទ្រី សក្កដា ចាប់ផ្ដើមបែកគំនិត
ចន្លោះមិនឃើញ
ក្នុងពិធីខួបកំណើតរបស់ខ្លួនគម្រប់អាយុ ២៦ឆ្នាំនៅរស្មីសាច់អាំងទួលគោកយប់មិញនេះអ្នកនិពន្ធដ៏ឆ្នើមរបស់ហង្សមាស ទ្រី សក្កដា ឲ្យដឹងថា ក្រោយនិពន្ធបទចម្រៀងOriginal Song បាន៣០០ បទលោកចាប់ផ្ដើមបែកគំនិតចង់ច្រៀងបទចម្រៀងដែលជាស្នាដៃនិពន្ធម្ដង។
ចំពោះគំនិតចង់ច្រៀងបទចម្រៀងដែលនិពន្ធដោយខ្លួនឯងនេះគឺ ទ្រី សក្កដា មានតាំងពីមុនចូលនិពន្ធបទចម្រៀងឲ្យហង្សមាសម្ល៉េះ។ តែអត់ទាន់ហ៊ានបញ្ចេញព្រោះគិតថាសមត្ថភាពសំឡេងរបស់ខ្លួននៅមានកម្រិត។
តែឥឡូវ ទ្រី សក្កដា ឈប់គិតអវិជ្ជមានលើខ្លួនឯងទៀតហើយ លោកបានចេញបទចម្រៀង ៩ បទបង្ហោះនៅលើ Youtube ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ បទដែលល្បីជាងគេបំផុតគឺបទគឺ"ខ្មាសគេ" ចេញបាន២ខែ មានអ្នកទស្សនាដល់ទៅ១០លានដង។
ក្នុងពិធីខួបកំណើតគម្រប់អាយុ២៦ ឆ្នាំជាលក្ខណៈទ្រង់ទ្រាយធំលើកទី២នេះ ទ្រី សក្កដា អញ្ជើញមិត្តភ័ក្ដិសិល្បៈឲ្យចូលរួមយ៉ាងច្រើនកុះករផងដែរ៕