• 2018-10-22 03:27:19
  • ព័ត៌មាន

ផែន​ការ​ផ្លាស់​ប្ដូរ! ឡាយ លក្ខិណា ហោះ​ចេញ​ពី​ប្រទេស​កំណើត​ត្រឹម​យប់​មិញហើយ!

  • 2018-10-22 03:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាយ លក្ខិណា បាន​ហោះ​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ គិត​ត្រឹម​យប់​មិញ ដោយ​ទៅ​​មុន​កាល​កំណត់ សំដៅ​ទៅ​ប្រទេស​កាណាដា ទី​ដែល​នាង​ត្រូវ​ធ្វើ​បេសកកម្ម​ការងារ​ដល់​ទៅ ២ ផ្សេង​គ្នា។

លក្ខិណា ប្រាប់​ថា ដើម​ឡើយ តាម​ផែន​ការ​គឺ​នាង នឹង​ត្រូវ​ចេញ​ពី​កំណើត​នៅ​ព្រឹក​នេះ​ទេ ប៉ុន្តែ​សំបុត្រ​យន្តហោះ​ថ្ងៃ​នេះ​មិន​មាន។ "ដំបូង​ត្រូវ​ចេញ​ព្រឹក​ម៉ោង ៨ ថ្ងៃ​នេះ ប៉ុន្តែ​ខាង Sponsor ទិញ​សំបុត្រ​អត់​បាន គឺ​បាន​ថ្ងៃ ២១ វិញ ដោយ​ខ្ញុំ​បាន​ចេញ​ដំណើរ​កាល​ពី​យប់​មិញ ម៉ោង ១០:៣០!”។

គិត​ត្រឹម​ម៉ោង​៩ និង ២០នាទី ព្រឹក​នេះ ឡាយ លក្ខិណា បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ហើយ មុន​ពេល​បន្ត​ដំណើរ​ទៅ​កាន់​គោលដៅ​ប្រទេស​កាណាដា ដែល​តាម​នាង​ប្រាប់​គឺ ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ជិត​២០ម៉ោង​ទៀត​ឯណោះ។ បើ​ទោះ​ជើង​ហោះ​ហើរ​ចេញ​ពី​ប្រទេស​កម្ពុជា ត្រូវ​ទៅ​មុន​កាល​កំណត់​ក៏​ពិត​មែន ប៉ុន្តែ​រាល់​ការងារ​របស់​នាង​នៅ​លោក​ខាង​លិច មិន​មាន​ផ្លាស់​ប្ដូរ​ទេ។

ឡាយ លក្ខិណា នឹង​ត្រូវ​ចេញ​ធ្វើ​ការងារ​ដំបូង​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​កាណាដា នៅ​ថ្ងៃ​​ទី ០៣ ខែ វិចិ្ឆកា ខាង​មុខ ពោល​គឺ ប្រមាណ​ជិត ១០​ថ្ងៃ បន្ទាប់​ពី​នាង​ជាន់​ដី​កាណាដា។ ប្រការ​នេះ ក៏​ព្រោះ​តែ Sponsor ចង់​ឲ្យ​នាង​មាន​ពេល​សម្រាក​ច្រើន បន្ទាប់​ពី​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​កាត់​ប្រទេស​២-៣។ ម្យ៉ាង​នាង ក៏​ត្រូវ​ទៅ​ជួប​ជាមួយ​ដុកទ័រ​មុន​ដែរ​ដែរ មុន​ចេញ​ធ្វើ​ការ។

“នៅ​ស្រុក​គេ​ត្រជាក់​ខ្លាំង​ណាស់​បង អីចឹង​ខ្ញុំ​ប្រញាប់​ទៅ ក៏​ព្រោះ​​ត្រូវ​ទៅ​ជួប​ដុកទ័រ​ជាមុន ដើម្បី​ពិនិត្យ​សុខភាព និង​ចាក់​ថ្នាំ​ការពារ​ចាញ់​ត្រជាក់​ជា​ដើម...មុន​នេះ ខ្ញុំ​បាន​ណាត់​ជាមួយ​ដុកទ័រ​ហើយ គឺ​ត្រូវ​ជួប​ជាមួយ​គាត់​នៅ​ថ្ងៃ​ទី ២៦ តុលា នេះ"។

នេះ​គឺ​ជា​ដំណើរ​លើក​ទី​១ ចាប់​តាំង​ពី​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧។ បេសកកម្ម​នេះ គឺ​នាង​ត្រូវ​តម្រូវ​ឲ្យ​ចាប់​ដៃគូ​ជាមួយ​លោក នៅ ស៊ីនឿន យ៉ាង​ណា ដំណើរ​យប់​មិញ​នេះ នាង​ទៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ភាគី​ខាង​តារា​ចម្រៀង​ប្រុស នឹង​ត្រូវ​ចេញ​ដំណើរ​តាម​ក្រោយ​នៅ​ចុង​ខែ​នេះ។

ឡាយ លក្ខិណា មាន​បេសកកម្ម​២លើ​ទឹកដី​ប្រទេស​កាណាដា ទី​១ ចេញ​សម្ដែង Show បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ និង​ទី២ គឺ​នាង​ត្រូវ​ថត​បទ​ចម្រៀង​ផង​ដែល​មាន​ទាំង​ជា​ភាសា​ខ្មែរ និង​បារាំង។ អតីត​ម្នាក់​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​៤ បញ្ជាក់​ថា នាង​សប្បាយ​ចិត្ត​ណាស់ ចំពោះ​បេសកកម្ម​លើក​នេះ និង​សង្ឃឹម​ថា បង​ប្អូន​នៅ​កាណាដា ជួយ​គាំទ្រ និង​លើក​ទឹក​ចិត្ត​នាង៕

រូបភាព៖ ផ្ដល់​ដោយ លក្ខិណា

អត្ថបទ៖ ទារិកា

មតិយោបល់