• 2018-10-24 09:10:20
  • ព័ត៌មាន

សប្បាយចិត្ត​ជួស តា​ចេក​ កំពុងខ្វះខាតខ្លាំងស្រាប់តែមានក្រុមហ៊ុន​មួយធ្វើ​រឿង​ល្អ​ដាក់

  • 2018-10-24 09:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ដោយ​ឃើញ​ពី​ភាព​ខ្វះ​ខាត​របស់​តារា​កំ​ប្លែង​ជើងចាស់ តា​ចេក ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ាស់ បាន​ឧបត្ថម្ភ ម៉ូតូ​១​គ្រឿង ភ្ជាប់​នឹង​រ៉ឺម៉ក​ថ្មីសន្លាង ព្រម​ទាំង​ភេសជ្ជៈ​ជា​ច្រើនកេស​ទៀ​ត ដល់​តា​ចេក ដោយ​សង្ឃឹមថា​វា​អាចជួយ សម្រាល​ការ​លំបាក និង​ការ​ខ្វះខាត​ដល់​លោតា​ចេក និង​ជា​មធ្យោបាយ​សម្រាប់​អូស រ៉ឺម៉ក​ទៅ​លក់​ភេសជ្ជៈ​។

ក្នុង​នាម​ជាភេសជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ា​ស់ ​ដែល​ចម្រាញ់​ចេញពី​មើម​ខ្ជាយ​ខ្មៅ ទឹក​ឃ្មុំ និង​វីតាមីន​ជាច្រើន​មុខ​​ ក្នុង​នោះ ​លោកតា ចេក បាន​បង្ហោះ​សារ អរគុណត្រឡប់​ទៅវិញ​ និង​ប្រាប់​ទាំងអស់គ្នា​ថា​៖​ "​ថ្ងៃ​នេះ​ខ្ញុំស​ប្បាយ​ចិត្តណាស់​ដោយ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ហ្សូ​រ៉ា​ស់​ ដោយ​លោក​បាន​ឃើញ​ក្រុមគ្រួសារ​ខ្ញុំ​ ជួប​ការ​លំ​បាក​ខ្វះ​ខាត​​មធ្យោបាយ​សម្រាប់​អូស​រ៉ឺ​ម៉ក​ទៅ​លក់​ភេសជ្ជៈ ពីព្រោះ​ម៉ូតូ​ក៏​ចាស់​ ហើយ​ឆេះ​ ២ដង រួច​ទៀត។ បើ​ស​ន្សំ​លុយ​ទិ​ញ​មិន​ដឹង​ថ្ងៃ​ណា​បានដែរ​ មកដល់​ថ្ងៃ​នេះ​ក្រុមហ៊ុនភេស​ជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ា​ស់​បាន​ជួយ​ភេ​ស​ជ្ជៈ ​១០​កេះ​រួមទាំង​ម៉ូតូ​១​គ្រឿង​ភ្ជាប់​នឹង រ៉ឺម៉ក​ថ្មី​សន្លាង​ដល់​ខ្ញុំ​ជា​មធ្យោបាយ​ ក្នុង​ការ​អូស​ទៅ​លក់​ក្រុមគ្រួសារ​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​"។

ចង់​ដឹង​ច្បាស់​ថា​យ៉ាងណានោះ​តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី