• 2018-10-25 02:39:00
  • ជីវិតតារា

ទំនាក់​ទំនង​ដឹង​ឮ​ដល់​ចាស់​ទុំ តែ សិទ្ធី នី​កា​ និង​មិត្ត​ប្រុស​ជា​សែ​រាជ​វង្ស បែរ​ជា​មិន​ច្បាស់​រឿង​រៀប​ការ

  • 2018-10-25 02:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ សិទ្ធី នី​កា បាន​បើក​បង្ហាញ​ចំណង​ស្នេហា​ជា​សាធារណៈ​ជាមួយ​គូ​ស្នេហ៍​​ ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​សម្ដេច​នរោត្តម ចក្ស​ពង្ស ​ជា​​សែ​លោ​ហិត​រាជវង្ស​ខ្មែរ។ ទោះ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរលែង​លាក់​លៀម​ រហូត​ដឹង​ឮដល់​ចាស់​ទុំ​ទាំង​សង​ខាង តែ​តួ​អង្គ​ក្នុង​រឿង "​ឪពុក​ខ្ញុំ​" ​បែរ​ជា​មិន​ច្បាស់​លើ​ដំណឹង​រៀបការ​ទៅ​វិញ។

​តារា​វ័យ​ក្មេង​រូប​នេះ ​បន្ត​ថា នាង​មិន​ហ៊ាន​គិត​លើ​រឿង​រៀប​ការ​ទេ​នៅ​ពេល​នេះ ​សូម្បី​ភ្ជាប់​ពាក្យ​ក៏​ដូច​គ្នា។ ​មូល​ហេតុ​ មិន​មែន​ពួក​គេ​មិន​ស្រលាញ់​គ្នា ឬ​ជា​ស្នេហា​ក្លែង​ក្លាយ​នោះ​ទេ តែ​ពេល​នេះ​នាង​ចង់​ផ្ដោត​លើ​របរ​រកស៊ី​លក់​ផលិត​ផល​តាម​អន​ឡាញ​ដែល​ទើប​ដំណើរ​ការ​​សិន។ ក្មួយ​ស្រី អ្នក​នាង ព្រំ រដ្ឋា បន្ថែម​ថា រឿង​រៀប​ការ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​ ប៉ុន្តែ​បើ​មាន​ដំណឹង​ជ័យ​មង្គល នាង​នឹង​បង្ហាញ​ឲ្យ​ទស្សនិកជន​ដឹង។​​

ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​ទើប​ចាប់​ផ្ដើម​បាន​១ ឆ្នាំ ដោយ​ស្គាល់​គ្នា​ចៃដន្យ ​ពេល​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ។ រយៈ ពេល​សេព​គប់​គ្នា​ នី​កា ​ពិត​ជា​ពេញ​ចិត្ត​អត្ត​ចរិត​មិត្ត​ប្រុស​​រូប​នេះ​​ខ្លាំង​ណាស់​ ព្រោះ​លោក​ជា​មនុស្ស​មាន​ហេតុ​ផល ​​មើល​ថែ​ទាំនាង ចេះ​និយាយ​លេង​សើច និង​តាម​ចិត្ត​របស់​មិត្ត​ស្រី ទើប​ធ្វើ​ឲ្យ​ នី​កា ​មាន​អារម្មណ៍​កក់​ក្ដៅ​ពេល​នៅ​ក្បែរ​លោក។

​ទាក់​ទិន​នឹង​រឿង​រៀប​ការ ​បើ​សិន​ជា​​កើត​ឡើង​ពិត​មែន​ ចំពោះ​សិល្បៈ នី​កា​ នៅ​តែ​ស្រលាញ់​ហើយ​មិន​បោះ​បង់​ចោល​​ឡើយ៕​​​ ​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី