- 2018-10-26 02:51:32
- ព័ត៌មាន
ហេតុផល យឹម ណារ៉ា ស្ងប់ស្ងាត់សម្ដែងភាពយន្តក្រោយប៉ះ សុខ សោម៉ាវត្ដី បាន១រឿង
- 2018-10-26 02:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល យឹម ណារ៉ា ស្ងប់ស្ងាត់សម្ដែងភាពយន្តក្រោយប៉ះ សុខ សោម៉ាវត្ដី បាន១រឿង
ចន្លោះមិនឃើញ
ក្រោយសម្ដែងភាពយន្តខ្នាតធំ"សិស្សប្អូនសំណព្វចិត្ត" បាន១រឿងជាមួយ សុខ សោម៉ាវត្ដី រួចមក ពិធីករ និងតារាសម្ដែង យឹម ណារ៉ា មិនបានបង្ហាញវត្តមាននៅរឿងបន្តបន្ទាប់ទៀតទេ ជាហេតុធ្វើឲ្យហ្វេនៗមានការងឿងឆ្ងល់យ៉ាងខ្លាំង។
ចំពោះអវត្តមានក្នុងខ្សែភាពយន្តនេះត្រូវបាន យឹម ណារ៉ា បកស្រាយថា ដោយសារតែមួយរយៈនេះលោកជាប់រវល់ជាមួយការធ្វើជំនួញនាំចូលផលិតផលក្រៅប្រទេស មកចូលកម្ពុជាដើម្បីបំពេញតម្រូវការអតិថិជនរាប់ម៉ឺននាក់ទើបគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការទទួលរឿងថ្មី។
ម្យ៉ាងទៀតរឿងដែលផលិតករទាក់ទងមកមិនសមស្របទៅតាមចរិតលក្ខណៈខ្លួនទើបពិធីកររូបនេះបដិសេធមិនទទួលថតតែម្ដងទៅ។ ឯការសម្ដែងរឿងក៏មិនមែនជាជំនាញពិតប្រាកដរបស់លោកដែរ។
យឹម ណារ៉ា ថា៖"បងជាពិធីករ ដូច្នេះរឿងយូរៗទើបបងថតម្ដង តែប្រសិនបើរឿងដែលផលិតករដាក់មកខ្ញុំពេញចិត្ត ហើយត្រូវទៅតាមចរិតលក្ខណៈរបស់ខ្ញុំ ខ្ញុំនឹងទទួលថតភ្លាមអត់ចាំគិតអ្វីច្រើនទេ"។
ជាក់ស្ដែងរឿង "សិស្សប្អូនសំណព្វចិត្ត"ដែលលោក សម្ដែងលើកដំបូងជាមួយ សុខ សោម៉ាវត្ដី ទទួលបានការគាំទ្រពីពុកម៉ែបងប្អូនដោយសារតែភាពយន្តមួយនេះវាត្រូវទៅនឹងចរិតលក្ខណៈខ្លួន ទើបសម្ដែងទៅបានល្អ៕