• 2018-10-27 03:38:00
  • ជីវិតតារា

​​ច្រើន​សន្លឹក កូន​ប្រុស​ហង្ស ម៉ារីនី ​ ​Cute គួរ​ឲ្យ​ស្រលាញ់

  • 2018-10-27 03:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង ហង្ស ម៉ា​រី​នី ​​សម្រាល​បាន​​កូន​ប្រុស​ មាន​សុខភាព​ល្អ គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់។ ពេល​នេះ ​អ្នក​នាង​បាន​ត្រលប់​មក​ផ្ទះ​វិញ​ហើយ ​ក្រោយ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ​ថ្មី​ៗ​នេះ។ ​

អ្នក​​គាំ​ទ្រ​​របស់​តួ​អង្គ​ក្នុង​រឿង "វិប​ល្លាស" ​ជា​ច្រើន​បាន​ទៅ​សួរ​សុខទុក្ខ​អតីត​តារា​រូប​នេះ ​ហើយ​លាន់​មាត់​ថា កូន​ប្រុស​អ្នក​នាង ម៉ា​រី​នី មាន​ឈ្មោះ​ថា រាជ ​ពិត​ជា​មាន​មុខ​មាត់​ស្ទើរ​តែ​ដូច​លោក​ប៉ា​របស់​គេ​បេះ​បិទ​តែ​ម្ដង។

អតីត​តារា​សម្ដែង ​ចូល​ចិត្ត​ធ្វើ​រឿង​សប្បុរស​ធម៌ ​បាន​ចាប់​ដៃ​សាង​សុភមង្គល​ ជាមួយ​លោក​ ភូ កែវ​សម្បត្តិ មាន​វ័យ​៣៣ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ។

មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​នាង​សម្រេច​ចិត្ត​ជ្រើស​រើស​យក​លោក ភូ កែវ​សម្បត្តិ ជា​គូ​អនាគត ត្រូវ​បាន​អ្នក​​នាង​ធ្លាប់​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​​លោក​ជា​​មនុស្ស​សាមញ្ញ មាន​ទឹក​ចិត្ត​ល្អ ចេះ​ជួយ​​អ្នក​ក្រីក្រ​ដូច​​អ្នក​នាង​ដែរ ។ ជាង​នេះ​ទៅ​​ទៀត​លោក​តែង​យកអាសា​​អ្នក​នាង មិន​ចេះ​រអ៊ូរទាំ មានទឹក​ចិត្ត​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទៅ​ថ្ងៃ​អនាគត៕​​​​

រូបភាព៖ FB Mariny Hang

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី