• 2018-10-27 04:47:50
  • ព័ត៌មាន

ទ័លលុយពេក Fan Bingbing ធ្លាក់ខ្លួន​ដល់​ថ្នាក់ប្រមូលខោអាវដាក់លក់អនឡាញ?

  • 2018-10-27 04:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ពន្ធ​ និង​ករណី​ផ្សេង​ទៀត​នា​ពេល​កន្លងមក​ ព្រម​ទាំង​សំងំលាក់​ខ្លួន​អស់​រយៈ​ពេល​ជា​យូរ​ Fan Bingbing ក៏​បាន​វិល​ចូល​បំពេញ​ការងារ​វិញ។

ស្របពេល​ភ្ញាក់​ផ្អើល​នឹង​វត្តមាន​ជាថ្មី​មក​កាន់​បណ្ដាញ​សង្គម​ គ្រប់គ្នា​ក៏​កាន់​តែ​ស្មាន​មិនដល់​ ពេល​ប្រទះ​ឃើញ​គណនី​លក់​ទំនិញ​អនឡាញ​មួយរបស់នាង។ គណនី​នោះ​ទៀត​សោត​ Fan Bingbing បាន​បង្ហោះ​រូប​គ្រឿង​តុបតែង​ជា​ច្រើន អម​ជាមួយ​តម្លៃ​ទៀត។ ស្របពេល​វិបត្តិសេដ្ឋកិច្ច​ដែល​នាង​ជួប​ប្រទះពេល​នេះ​ អមជាមួយ​អ្វី​ដែល​បាន​ឃើញ​នេះ​ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំគ្នា​ឆ្ងល់​ថា តើ​ Fan Bingbing ពិត​ជា​ខ្វះ​លុយ​មែន​ទេ បាន​ជា​ដល់​ថ្នាក់​ប្រមូល​ខោអាវ​ចាស់ៗ​លក់​បែប​នេះ?

សម្លៀកបំពាក់ ស្បែក​ជើង​ដែល​ត្រូវ​បាន​ដាក់​លក់​ទាំង​នោះ​ មាន​តម្លៃ​ចាប់​ពី​ ៣០០យ័ន (ប្រហែល ៤៣ ដុល្លារ) ទៅ​ ៦៣០០យ័ន (ប្រហែល ៩០៧ដុល្លារ)។

ដោយឡែក​ទាក់ទង​នឹង​វិបត្តិ​នេះ​ ក៏​មាន​សេចក្ដី​រាយការណ៍​ហូរហែ​ផ្សាយ​ចេញ​ជា​ហូរហែ​នា​ពេល​កន្លង​មក​ដែរ​ថា​ Fan Bingbing បាន​លក់​វីឡា​ ៤១កន្លែង​ ស្របពេល​ Li Chen ក៏​លក់​អចលនទ្រព្យ​របស់​ខ្លួន​ ដើម្បី​យក​លុយ​ទៅ​ជួយ​គូដណ្ដឹង បង់​ពន្ធ​រំដោះ​ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់