• 2018-10-29 02:57:13
  • ជីវិតតារា

មិនធម្មតាកូនខ្មែរ១រូបក្រោយរចនាម៉ូដស្បែកជើងឲ្យJustin  Bieber ឥឡូវក្លាយជាប្រធានអ្នកច្នៃម៉ូដប្រចាំអាស៊ាន

  • 2018-10-29 02:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​សាង​ភាព​លេចធ្លោ​ជា​ច្រើន​ក្នុង​វិស័យ​រចនា​ម៉ូដ​នៅ​សហរដ្ឋ​អាមេរិក​ និង​ធ្លាប់​ជា​អ្នក​ច្នៃ​ម៉ូដ​ស្បែក​ជើង​ឲ្យ​តារា​ចម្រៀង​អន្តរជាតិ​ Justin  Bieber ឥឡូវ រ៉េមមី ហួ (Remy Hou) ទទួល​បាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អ្នក​រចនា​​ម៉ូដ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ហៅ​កាត់​ថា​(CAFD)។

លោក រ៉េមមី ហួ និងតារាបង្ហាញម៉ូដខ្មែរ

​រ៉េមមី ហួ ថា​ លោក​គឺ​ជា​កូន​ខ្មែរ​ទី​១​ដែល​បាន​ទទួល​តំណែង​ប្រធានផ្នែករចនា​ម៉ូដ​​ ប្រចាំ​តំបន់​អាស៊ាន​ ដែល​ជា​ឱកាស​មួយ​​​ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ពី​ភាព​រីក​ចម្រើន​ និង​ការ​ច្នៃ​ប្រឌិត​បង្កើត​​ថ្មី​របស់​កូន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។រីឯ​ការ​ទទួល​បាន​តំណែង​នេះ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​​វា​គឺ​ជា​ការ​សិក្សា​សម្លឹង​មើល​ឃើញ​​ពី​សមត្ថភាព​​ជាមួយ​ទេព​កោសល្យ​ដ៏​សម្បូរ​បែប​ដែល​លោក មាន​បទ​ពិសោធន៍​​១០​ឆ្នាំ​មក​ហើយ​ក្នុង​វិស័យ​រចនា​ម៉ូដ​នេះ។

ដូច្នេះ​ហើយ​ទើប​លោក គ្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​នៅ​កម្ពុជា​ដើម្បី​​ចូល​រួម​សកម្មភាព​នានា​ក្នុង​គោល​បំណង​​បន្ថែម​ទីផ្សារ​ការងារ​ចំណេះ​ និង​ជំនាញ​មួយ​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ផង​ដែរ។ ជាមួយ​អារម្មណ៍​រំភើប​ រ៉េមមី ហ៊ួ រៀបរាប់​ថា៖"ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ ដូច្នេះ​ខ្ញុំ​នឹង​​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​ និង​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​​ដើម្បី​លើក​កម្ពស់​វិស័យ​រចនា​ម៉ូដ​របស់​កម្ពុជា​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់។ ពិសេស​នោះ​បូក​ផ្សំ​ខ្ញុំ​ធ្លាប់​ជា​អ្នក​ច្នៃ​ម៉ូដ​ស្បែក​ជើង​ឲ្យ​ ​ Justin  Bieber និង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​អាមេរិក​ទើបCAFD ជ្រើស​រើស​​ខ្ញុំ​ជា​ប្រធាន"។

​ គួរ​បញ្ជាក់​ថា​ CAFD គឺ​ជា​អង្គការ​មួយ​ដែល​ជួយ​ជំរុញ​បំផុស​គំនិត​ច្នៃ​ម៉ូដ​​​ប្លែកៗ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ នេះ។ នៅ​ថ្ងៃ​ទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ CAFD នឹង​ប្រកាស​បើក​សម្ពោធ​ដំណើរ​ការ​​ហើយ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​សំណាក់​អ្នក​ច្នៃ​ម៉ូដ​ល្បី​​​ក្នុង​តំបន់​អាស៊ាន​នេះ៕

រូបតំណាង ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់