• 2018-10-29 03:44:01
  • ព័ត៌មាន

ផ្អើល ស្រីលាភ បណ្ដើរកូនក្រមុំដ៏ស្រស់ស្អាតដើរលើកម្រាលព្រំក្រហមយប់មិញ

  • 2018-10-29 03:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ ស្រីលាភ ធ្វើ​ឲ្យ​មហាជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឃើញ​វត្តមាន​នាង និង​កូន​ស្រី​​ប្ដី​មុន​បណ្ដើរ​​គ្នា​យ៉ាង​ត្រសង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ទៅ​ចូល​រួម​ពិធី​សម្ពោធ​រឿង​ភាគ​របស់​ហង្ស​មាស​នៅ​ផ្សារ​ទំនើប​អ៊ីអន​២​​កាល​​ពី​យប់​មិញ។

ក្នុង​អារម្មណ៍​សប្បាយ​រីករាយ​​អម​ដំណើរ​ជាមួយ​អ្នក​ម្ដាយ ក្រោម​ក្រសែភ្នែក​​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​នាង​តូច ទីទី បាន​រៀប​រាប់​ថា នៅ​ថ្ងៃ​នេះ​ខ្លួន​​​នាំ​អ្នក​មាន​គុណ​មក​គាំទ្រ​​ស្នាដៃ​សម្ដែង​ លើក​ដំបូង​​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​​"កូន​ពោះ​កេង​កង"។

នាងតូច​ ទីទី​ ថា៖ “រឿង​នេះ​គឺ​ជា​រឿង​ដំបូង​​របស់​ខ្ញុំ ក្រោយ​ពី​ថត​រឿង​នេះ​ចប់​ក៏​មាន​ផលិតករ​ទាក់​ទង​ខ្ញុំ​ឲ្យ​ថត​ជា​បន្ត​បន្ទាប់​ដែរ​​តែ​ខ្ញុំ​ហ៊ាន​ទទួល​ច្រើន​ទេ​ ព្រោះ​ជាប់​រវល់​រៀន​សូត្រ។ តែ​ទៅ​ថ្ងៃ​ខាង​មុខ​ក្រោយ​បញ្ចប់​​ការ​សិក្សា​ខ្ញុំ​នឹង​ប្រឡូក​សិល្បៈ​ឲ្យ​ពេញ​ទី​តែ​ម្ដង"។ កូន​ស្រី​តារា​កំប្លែង​ស្រី​ លាភ ​នាង​តូច ទីទី មាន​អាយុ​១៤ ឆ្នាំ​រៀន​ថ្នាក់​ទី​៨ នៅ​សាលា​ប៊ែល​ធី៕ ​​ ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម