• 2018-10-30 07:24:51
  • ព័ត៌មាន

Cardi B ក្ដៅស្លឹកត្រចៀក គំរាម​ចាត់ការ​ Nicki តាម​ផ្លូវ​ច្បាប់​វិញ

  • 2018-10-30 07:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ជម្លោះ​ដ៏​ក្ដៅ​គគុក​រវាង​តារា​ចម្រៀង Cardi B និង Nicki Minaj នៅ​មិន​ទាន់​ចប់​នៅ​​ឡើយ​ទេ ដោយ​ឥឡូវ​នេះ Cardi ត្រៀម​ខ្លួន​វាយ​បក​ទៅ​កាន់ Nicki Minaj និង​ចាត់​ការ​នាង​តាម​ផ្លូវ​ច្បាប់​វិញ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ តារា​ចម្រៀង Cardi B មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ដោយ​បាន​បញ្ចេញ​វីដេអូ​មួយ​វាយ​ប្រហារ Nicki Minaj យ៉ាង​ធ្ងន់​ៗ ពាក់ព័ន្ធ​រឿង​ជម្លោះ​​របស់​នាង ក្រោយ Nicki ចូលរួម​កម្មវិធី Queen Radio បកស្រាយ​សព្វ​បែប​យ៉ាង​ពី​ជម្លោះ​ក្នុង​កម្មវិធី NYFW នោះ។

ក្នុង​វីដេអូ​របស់ Cardi B ដែល​បាន​ថត​នោះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា Cardi បាន​ហៅ Nicki ថា​ជា​មនុស្ស​ក្រឡេចក្រឡុច ដែល​អះអាង​ថា Rah Ali ជា​អ្នក​ដែល​វាយ Cardi ឲ្យ​ពក​ក្បាល អំឡុង​ពេល​មាន​ជម្លោះ​កាល​ពី​ខែ​មុន​នោះ។ ក្នុង​កម្មវិធី Queen Radioនោះ​ដែរ Nicki បាន​បកស្រាយ​បន្ថែម​ទៀត​ថា នាង​ពិត​ជា​ហត់​នឹង​ជម្លោះ​បក​ចុះ​បក​ឡើង​នេះ​ណាស់ ដូច្នេះ​ពួកគេ គួរ​តែ​បញ្ចប់​ជម្លោះ​នេះ​ទៅ។

បន្ថែម​ពី​នេះ​ទៀត តារា​ចម្រៀង Nicki Minaj បាន​និយាយ​ថា អ្វី​ៗ​ដែល​នាង​និយាយ​សុទ្ធ​តែ​ជា​ការ​ពិត នាង​បានឃើញ Rah Ali វាយ Cardi ខ្លាំងៗ កាមេរ៉ា​សុវត្ថិភាព​អាច​បញ្ជាក់​បាន ដូច្នេះ​ហើយ នាង​បាន​ប្រកាស​ជូន​ប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ​ចំពោះ​ជន​ណា​ដែល​បង្ហាញ​សកម្មភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​ពេល​នោះ​មក​បញ្ជាក់​ការ​ពិត ហើយ​នាង​អាច​នឹង​ប្ដឹង Cardi B ទៅ​កាន់​តុលាការ​បាន។

ភ្លាម​ៗ Cardi B មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង និង​វាយ​បក​ទៅ​វិញ​ភ្លាម ហើយ​និយាយ​ថា នាង​អាច​ប្ដឹង Nicki វិញ​បាន​ពី​បទ​បរិហារកេរ្តិ៍​៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម