• 2018-10-31 01:48:11
  • ព័ត៌មាន

ព្រោះ​រឿង​ច្រើនពេក Fan Bingbing សម្រេចលើកថ្ងៃរៀបការ និងចេញពីសិល្បៈលែង​ត្រឡប់?

  • 2018-10-31 01:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានខែចុងក្រោយ​ តារា​ចិន​ Fan Bingbing ត្រូវ​ព័ទ្ធ​ជុំវិញ​ដោយ​រឿង​អាស្រូវ​ជា​ច្រើន​ ពិសេស​ទាក់ទង​នឹង​ករណី​គេចពន្ធ​ ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ធ្លាក់​ចុះ​គួរ​សម។ កត្តា​នេះ​ កាន់​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​បារម្ភ​ចំពោះ​អាជីព​របស់​តារា​ស្រី​រូបនេះ​ ជាពិសេស​ទំនាក់ទំនង​ស្នេហាជាមួយ​តារាសម្ដែង​ Li Chen ព្រោះ​ផ្អែក​តាម​ការ​ប្រកាស​រៀបការ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨​នេះ ថា​នឹង​មាន​ពិធី​មង្គល​នៅ​ជិត​ចុង​ឆ្នាំ​នេះ ប៉ុន្តែ​ស្រាប់​តែ​មាន​រឿង​មិន​ល្អ​កើត​ឡើង។

ក្នុង​ឆ្នាំ​នេះ​ Bingbing បាន​ជួប​ប្រទះ​រឿង​ជា​​ច្រើន​ទាំង​មង្គល​ និង​អពមង្គល។ រម្លឹក​ទៅ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​នេះ​ Li Chen បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ និង​សុំ​គូស្នេហ៍​របស់​ខ្លួន​រៀបការ ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​ដ៏​ច្រើន​ប្រារព្ធ​ពិធី​នេះ​ឡើង​យ៉ាង​ឱឡារិក ព្រម​ទាំង​ប្រកាស​ពី​ធី​មង្គលការ​ទៀត​ ប៉ុន្តែ​ដោយសារ​មាន​រឿង​មិន​ស្រួល​មួយ​ចំនួន​កើត​ឡើង​ គ្រប់យ៉ាង​ក៏​ត្រូវ​ផ្អាក​សិន។

ដោយ​ឡែក​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ វិបសាយ​ព័ត៌មាន​របស់​ហុងកុង​បាន​ឲ្យ​ដឹង​ថា​ គម្រោង​រៀបការ​របស់​គូស្នេហ៍​ទាំង​ ២​នៅ​តែ​មាន​ ប៉ុន្តែ​វា​ត្រូវ​​បាន​លើក​ទៅ​ថ្ងៃទី​ ០២ ខែ​កុម្ភៈ​ឆ្នាំ២០១៩​ វិញ ឯទីកន្លែង​មិនទាន់​បាន​បញ្ជាក់​ថា​នៅ​ទីណា​នៅឡើយ។

ប្រភព​​ព័ត៌មាន​នៅ​បន្ត​ទៀត​ថា​ បន្ទាប់​រៀបការរួច​ Fan Bingbing នឹង​ដក​ខ្លួន​ចេញ​ពីពិភពសិល្បៈ ក្រោយ​ប្រឡូក​ជាង​ ២០​ឆ្នាំ​មក​ហើយ។ នេះ​ក៏​ដោយ​សារ​ នាង​ចង់​ទុក​ពេល​មើល​ថែ​គ្រួសារ​របស់​នាង។

យ៉ាង​ណា​ក្ដី​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បឋម​ ហើយ​សាមី​ខ្លួន​ទាំង​ ២​ក៏​មិនទាន់​ចេញ​មុខ​បកស្រាយ​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម