• 2018-11-02 01:00:00
  • ជីវិតតារា

ស្រលាញ់​សិល្បៈ​ពេក ម៉ារ៉ា ​ប៊ុណ្ណា ​សុខ​ចិត្ត​ទុក​លុយ​ថត MV ​ទោះ​គ្មាន​សូម្បី​ម៉ូតូ​កញ្ចាស់​ជិះ

  • 2018-11-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​រថយន្ត​ Tico ​របស់​តារា​ចម្រៀង ម៉ា​រ៉ា ប៊ុណ្ណា ​រង​ការ​ខូច​ខាត​ទាំង​ស្រុង ធ្វើ​ឲ្យ​លោក​អត់​​មធ្យោបាយ​ធ្វើ​ដំណើរ សូម្បី​ម៉ូតូ​មួយ​គ្រឿង​ក៏​គ្មាន។ ទោះ​បែប​នេះ​ក្ដី ​ម្ចាស់​បទ "​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍" ​ខិត​ខំ​រក​ប្រាក់​ទាំង​យប់​ថ្ងៃ ​តែ​មិន​មែន​រក​ដើម្បី​សន្សំ​ទិញ​រថយន្ត​ទុក​ជិះ​ទេ ​គឺ​ទុក​ដើម្បី​ថត MV ​ថ្មី​ៗ​របស់​ខ្លួន។

​តារា​រូប​នេះ ​បន្ត​ថា ​រាល់​ថ្ងៃ​ពេល​ចង់​ចេញ​ក្រៅ​ម្ដង​ៗ ​លោក​ពឹង​មិត្តភ័ក្ដិ ​ឬ​ ជិះ PassApp តាក់​ស៊ី​ជា​ដើម។ លោក​មិន​ខ្លាច​ គេ​មើល​ងាយ​​នោះ​ទេ ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​ជះ​ឥទ្ធិពល់​ដល់​ផ្លូវ​ចិត្ត​របស់​លោក​ដែរ ​ សំខាន់​ឲ្យ​តែ​មាន​បង​ប្អូន​ និង​ប្រិយ​មិត្ត​នៅ​តែ​គាំ​ទ្រ ​លោក​សប្បាយ​ចិត្ត​ហើយ។ ​ជីវិត​បែប​នេះ ​ធ្វើ​ឲ្យ​លោក​យល់​ថា សាមញ្ញ ​ទោះ​​គ្មាន​អ្វី​ជិះ​ហ៊ឺ​ហា​ក៏​ដោយ មិន​បាន​​ធ្វើ​ឲ្យ​លោក​ខ្មាស​គេ​ទេ ព្រោះ​គ្រា​​ចូល​សិល្បៈ​ដំបូង​ៗ ​លោក​ក៏​ធ្លាប់​កម្សត់​ កម្រ គ្មាន​អ្វី​ជិះ​ដែរ។​​

លោក​ប្រាប់​ថា រាល់​ខែ​ជា​មធ្យម​ អាច​រក​បាន​ពី​៧០០- ១០០០ ដុល្លារ ​តែ​លុយ​ទាំង​នេះ ​លោក​មិន​ទុក​ទិញ​ឡាន ​ឬ​ម៉ូតូ​ជិះ​ឡើយ ព្រោះ​លោក​ស្រលាញ់​សិល្បៈ ​ដូច្នេះ​សុខ​ចិត្ត​ទុក​លុយ ​ថត​បទ​ចម្រៀង​ វិញ​ប្រសើរ​ជាង។ ​ម្យ៉ាង​ទៀត ​ចង់​ទៅ​ណា ​ជិះ​ PassApp ​​ឬ តាក់​ស៊ី​ក៏​ស្រួល​ចិត្ត​ទៀត ​ម្ល៉ោះ​ហើយ​គ្មាន​អ្វី ត្រូវ​ពិបាក​ចិត្ត​ឡើយ។ ​តារា​សម្បុរ​ស្រអែម​រូប​នេះ ​ឲ្យ​ដឹង​ថា មាន​សិល្បករ​ជាច្រើន​ គេ​ចង់​ធ្វើ​កម្មវិធី​សប្បុរស​ធម៌ រៃ​ប្រាក់​ជួយ​ដល់​លោក ​តែ​លោក​សុំ​ចិត្ត ​មិន​ទទួល​ឡើយ។ ​​ទោះ​ទ្រព្យ​របស់​លោក​មិន​សំបូរ​ពិត​មែន តែ​តារា​មាឌ​ធំ​រូប​នេះ​មិន​ចង់​បាន​ដោយ​របៀប​នេះ​ឡើយ។

មួយ​រយៈ​នេះ លោក​ជាប់​រវល់​លើ​ការងារ​សិល្បៈ​មួយ​ចំនួន​ដូច​ជា ​សម្ដែង​រឿង​​ត្រៀម​ដាក់​បញ្ចាំង​តាម​រោង​កុន និង​តាម​ទូរទស្សន៍​ផង​ដែរ។ ​លោក​មាន​គម្រោង ​​​​យក​បទ​​ល្បី​កាល​ពី​១០​ឆ្នាំ​មុន ចំណង​ជើង​ថា "​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍" ​មក​ថត​ MVឡើង​វិញ ​ដើម្បី​ជា​ចំណី​អារម្មណ៍​ប្លែក​ដល់​ទស្សនិកជន​ ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់