• 2018-11-04 02:13:46
  • ព័ត៌មាន

ទីបំផុតរកឃើញម្ចាស់ជយលាភី Miss Earth 2018 ហើយ

  • 2018-11-04 02:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​​យ៉ាង​ស្វិតស្វាញ​​​​​ទៅ​លើ​បេក្ខនារី​​ជា​ច្រើន​រូប​មក​ពី​បណ្ដា​ប្រទេស​​មួយ​ចំនួន​ជុំវិញ​ពិភព​លោក​​​ឥឡូវ​នេះ​បាន​រក​ឃើញ​ម្ចាស់​​​មកុដ​ក្នុង​កម្មវិធី​ Miss Earth 2018 ហើយ​កាល​ពី​យប់​មិញ​នៅ​ប្រទេស​ហ្វីលីពីន។

ចំពោះ​បេក្ខនារី​ដែល​ទទួល​បាន​មកុដ​ Miss Earth 2018 នោះ​គឺ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​វៀត​ណាម ​កញ្ញា​ Nguyen Phuong Khanh។ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​​របស់​ Miss Earth បង្ហោះ​កាល​ពី​យប់​មិញ។

គួរ​រម្លឹក​ថា ការ​ប្រកួត​​ប្រជែង​ក្នុង​កម្មវិធី Miss Earth 2018 នៅ​ប្រទេស​ហ្វីលីពីន​ចាប់​ពី​ថ្ងៃ​ទី ៦ ខែតុលា ដល់​​ថ្ងៃ​ទី៣ ខែ វិច្ឆិកា​នេះ​ក៏​មាន​វត្ត​មាន​​បវរកញ្ញា​កម្ពុជា​ចូល​រួម​ប្រកួត​ផង​ដែរ​គឺ​កញ្ញា​ កែវ សេងលីហ៊ួ៕​​​​

រូបថត៖ពី Miss Earth

ចុចអាន៖ពិតជាលេចធ្លោ សម្មភាពកញ្ញាឯកផែនដី កែវ សេងលីហួរ ចូលរួមប្រកួតនៅហ្វីលីពីន

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់