• 2018-11-10 03:39:27
  • ព័ត៌មាន

រៀបការថ្ងៃមុនសោះ អេនជី បានកាដូរថយន្តតម្លៃជាង១សែនដុល្លារ ពីបុរសម្នាក់ក្នុងថ្ងៃខួបកំណើត

  • 2018-11-10 03:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបការ​មិន​ទាន់​បាន​១​ឆ្នាំ​ស្រួល​បួល​ផង​តារា​ចម្រៀង​សាន់​ដេ​​ អេនជី​ ទទួល​បាន​​កាដូ​រថយន្ត​​ម៉ាក​ Land Crusiser ស៊េរី​ឆ្នាំ​២០១៦ ១​គ្រឿង​​ពី​ស្វាមី​កាល​ពី​ម្សិលមិញ​ ឯ​តម្លៃ​វិញ​ជាង​ ១០​ម៉ឺន​ដុល្លារ​​អាមេរិក​ឯណោះ។

បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស្និទ្ធស្នាល​ជាមួយ អេនី ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក Land Crusiser ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង​​ស្វាមី​​ទិញ​ឲ្យ​ អេនជី ក្នុង​ថ្ងៃ​ខួប​កំណើត​មាន​តម្លៃ​ខ្ទង់​ ១៤ ម៉ឺន​ដុល្លារ​អាមេរិក។ ក្នុង​គោល​បំណង​បញ្ជាក់​​ពី​ទំហំ​ដួង​ចិត្ត​ទៅ​កាន់​ភរិយា​ជា​ទី​ស្រឡាញ់​​ស្មើ​ជីវិត។

“រៀបការ​មិន​ទាន់​បាន​មួយ​ឆ្នាំ​មែន តែ​ស្វាមី​ អេជី ស្រឡាញ់​​ និង​ហួង​ហែង​ប្រពន្ធ​ខ្លាំង​ណាស់​ទើប​ផ្ដល់​ឱកាស​ឲ្យ​នាង បញ្ចេញ​តែ​សំឡេង​ មិន​ឲ្យ​សម្ដែង​ក្នុង​MV ។ អ៊ីចឹង​ហើយ​ទើប​ស្វាមី​គាត់​​​ទិញ​​រថយន្ត​តម្លៃ​ថ្លៃ​​នេះ​ជូន​ជា​កាដូ​លួង​ចិត្ត​តែ​ម្ដង​ទៅ"។ នេះ​បើ​តាម​ប្រភព​ខាង​លើ​បន្ថែម។

ចំណែក​ឯ​ អេនជី វិញ​ក្រោយ​ពី​ទទួល​បាន​កាដូ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពី​ស្វាមី​រួច​មក​នាង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា៖" អរគុណ​ប្ដី​សម្លាញ់​សម្រាប់​កាដូ​ខួប​កំណើត​អូន​ ថ្ងៃ​លាភ​ថ្ងៃ​ជ័យ​ ថ្ងៃ​លាភ​ចូល​ច្រើន​ៗ​ នៅ​ជាមួយ​ម៉ាក់​សូម​ឲ្យ​សុខ​សប្បាយ​រក​ស៊ី​មាន​បាន​ខ្លាំង​ៗ"។

អេនជី រៀបការ​មាន​ស្វាមី​បញ្ចប់​ភាព​នៅ​លីវ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​ត្រើយ​ម្ខាង​ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។ បើ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​១​ឆ្នាំ​ទេ៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់