• 2018-11-12 04:08:05
  • ជីវិតតារា

នីឡា តបសារកប់ៗមាត់ទៅកាន់អ្នករិះគន់ ក្រោយមានងារមេម៉ាយខាន់ស្លា

  • 2018-11-12 04:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារាកំប្លែងកញ្ញា នីឡាមានអ្នកតាមដានរឿងរ៉ាវរបស់នាងជាច្រើនក្រោយពេលនាងធ្លាប់មានបញ្ហាជាមួយគូដណ្តឹងវ័យក្មេង រហូតដល់ថ្នាក់ផ្តាច់ពាក្យគ្នាកាលពីពេលកន្លងមក។ជាក់ស្តែង ក្រោយពេលដែលកញ្ញា នីឡា នាងបានផ្តាច់ពាក្យគ្នារួចមក នាងត្រូវបានមហាជនជាច្រើន រិះគន់យ៉ាងចាស់ដៃថានាងត្រូវក្លាយជាស្រីមានឈ្មោះមេម៉ាយឥតខាន់ស្លា ជាមនុស្សមិនល្អ ទើបដលថ្នាក់ គូដណ្តឹងសម្រេចចិត្តធ្វើរឿងផ្តាច់ពាក្យបែបនេះ ។ លុះក្រោយមក មិនទាន់បានប៉ុន្មានផងតារាកំប្លែងរូបនេះ ក៏បានបង្កាត់ភ្លើងស្នេហ៍ជាថ្មី ជាមួយបុរសវ័យក្មេងម្នាក់ ហើយនាងក៏ត្រូវមហាជនរិះគន់ឥតសំចៃមាត់ម្តងទៀតសារថ្មីពីចរិតរបស់នាងផងដែរ។

ដោយឡែកក្រោយមានលេចដំណឺងទំនាក់ទំនងប្រុសថ្មីរបស់តារារូបនេះកន្លងទៅថ្មីនេះធ្វើឲ្យមានការរិះគន់ និងពាក្យសម្តីគួរសមតាមCommentចំពោះនាងជាខ្លាំងរួចមក ។ កាលពីម្សិលមិញនេះតារាកំប្លែងស្រី នីឡា បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន បោះពាក្យសម្តីក្តែងៗតបឲ្យអ្នករិះគន់នាងទាំងនោះ យ៉ាងខ្លាំងៗចំពោះរឿងប្រើពាក្យសម្តីមិនសមរម្យពីជីវិតឯកជនរបស់នាងថា៖

​កញ្ញា និឡា ជាមួយគូដណ្តឹង

“តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា???សប្បាយមែនទេដែលដើរនិយាយពីខ្ញុំថាខ្ញុំមេម៉ាយខាន់ស្លា សុខចិត្តផ្ដាច់ពាក្យទៅមានប្រុស?? អ្នកដឹងច្បាស់ ហើយមែនទេ?? ពេលខ្ញុំភ្ជាប់ពាក្យថាខ្ញុំស្រឡាញ់គេដោយសារគេមានឡានល្អ មានលុយ ....ពេលខ្ញុំផ្ដាច់ពាក្យទៅស្គាល់អ្នកផ្សេង គេជាមនុស្សធម្មតាមិនឡូយឆាយ មិនចេះតែងខ្លួនហើយនៅក្មេង.....ថាខ្ញុំនឹងស្រឡាញ់ពួកពាលបាតសង្គម  ហើយសល់ពេលចឹងធ្វើមិចទៅបានត្រូវ ស្រឡាញ់អ្នកមានក៏ខុស ស្រឡាញ់អ្នកធម្មតាក៏ខុស ..ហើយខ្ញុំសុំផ្ដាមុននឹងបើកគម្របមាត់និយាយ យកខួរមកគិតសិន ចាំនិយាយ(គិតឲ្យបាន100សិនចាំនិយាយ)ខ្ញុំឈឺចាប់ជិតនឹងឆ្កួតដោយសារពាក្យ ( គូដណ្ដឹង ) ឈឺគ្រាំ ហើយមុននឹងបញ្ចប់គេក៏បាននិយាយថា បងស្ដាយដែលបាត់បង់មនុស្សស្រីដូចអូន បងមិនដែលមើលឃើញទង្វើល្អរបស់អូន គិតតែការងារមិនដែលខ្វល់នឹងមនុស្សស្រី ម្នាក់នេះ បើសិនមានឱកាសបងនឹងកែខ្លួនធ្វើមនុស្សល្អសម្រាប់អូន ហើយអ្នកដែលមិនដឹងរឿងនៅឲ្យស្ងៀមទៅកុំលូតាមគេ .. ។សារដែលតារាកំប្លែងធ្វើការបង្ហោះ

កញ្ញា នីឡា ជាមួយប្រុសស្នេហ៍ថ្មី

ទោះជាយ៉ាងនេះក្តី ផ្អែកលើអត្ថន័យសាររបស់នីឡាខាងលើ អាចនឹងធ្វើឲ្យអ្នករិះគន់នាង ភ្លឺភ្នែកមិនខានឡើយ ព្រោះថាអ្នករិះគន់នាងចាំតែរកចំណុចខុសរហូត ដោយមិនដឹងរឿងផ្ទៃក្នុងរបស់នាងច្បាស់លាស់ ថាមានបញ្ហាបែបណាខ្លះនោះទេចេះតែនិយាយទៅតាមការនឹកឃើញបែបហ្នឹងឡើយ ពិសេសនៅមិនទាន់ទទួលបានការបកស្រាយពីតារាកំប្លែងរូបនេះច្បាស់នៅឡើយទេដោយនាងសុំមិនបកស្រាយនឹងនិយាយអ្វីទាំងអស់ចំពោះរឿងផ្ទាល់ខ្លួនមិនចំនួនជុំវិញការរិះគន់៕ 

ចង់ដឹងយ៉ាងណាមើលរូបខាងក្រោម៖

រូបភាពយកពីFB​ Page៖ កញ្ញា នីឡា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់