• 2018-11-12 08:31:09
  • ព័ត៌មាន

ថវិកាប្រមូលបានពីការប្រគំតន្រ្តីដ៏ធំមួយបានទៅដល់ដៃមន្ទីរពេទ្យកុមារចំនួន២

  • 2018-11-12 08:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​ដែល​បាន​មក​ពី​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្រ្តី​សប្បុរស​ធម៌ តូយ៉ូតា ក្លាស៊ិក លើកទី២៩ នៅ​សាល​សន្និសីទ​ចតុមុខ បូក​រួម​ទាំង​មូល​និធិ​ផ្សេងៗ និង​ថវិកា​របស់​ក្រុមហ៊ុន​តូយ៉ូតា សរុបទាំងអស់ចំនួន ៤៨ ៧០០ដុល្លារ បាន​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យកុមារ​ចំនួន​២។

ការប្រគំ​តន្រ្តី​សប្បុរស​ធម៌ តូយ៉ូតា ក្លាស៊ិក លើកទី២៩

ក្នុង​នោះ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទទួល​បាន​ថវិកា​ចំនួន ២៤ ៣៥០ ដុល្លារ និង​ ២៤ ៣៥០ ដុល្លារ​ទៀត ប្រគល់​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាបដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការ​របស់​មន្ទីរពេទ្យ ក្នុង​ការ​បន្ត​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា។ ពិធីប្រគល់នេះឡើងឡើងនៅថ្ងៃតែមួយព្រមគ្នា គឺថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ការប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ការប្រគំ​តន្រ្តី​សប្បុរស​ធម៌ តូយ៉ូតា ក្លាស៊ិក លើកទី២៩ នៅ​សាល​សន្និសីទ​ចតុមុខ កាល​ពី​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ មាន​ការ​យាង​ចូល​រួម​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​មាន​ការ​ចូល​រួម​សម្តែង​ពី​ក្រុម​តន្រ្តី​ដ៏​ល្បី​ល្បាញ​មក​ពី​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស Ochestra of the Age of Enlightenment អម​នឹង​ការ​សម្តែង​ចាប៉ី​ដង​វែង​ពី​ក្រុមតន្រ្តី​បុរាណ និង​តារា​ចម្រៀង ចម្រើន សុភ័ក្រ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី