• 2018-11-13 05:44:22
  • ព័ត៌មាន

អុញនុះ! ហេង នរៈកក្កដា ត្រូវបុរសម្នាក់ឆាតសុំទិញខោលីអូចាស់ៗដែលស្លៀករួច

  • 2018-11-13 05:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​ដែល​បុរស​ម្នាក់​ឆាត​សុំ​ទិញ​​​​ខោ​ខ្លី​ក្នុង​ចាស់​​ៗ​របស់​ ហេង នរៈកក្កដា ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក។

ហេង នរៈកក្កដា ថា លោក​ពិត​ជា​មាន​អារម្មណ៍​ហួស​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​បុរស​ម្នាក់​ឆាត​​មក​ហើយ​​និយាយ​សុំ​ទិញ​ខោ​លីអូ​ចាស់​ៗ​របស់​ខ្លួន​​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ប្រាកដ ហើយ​លោក ក៏​មិន​លក់​ឲ្យ​ដែរ​ព្រោះ​ខោលីអូ​នៅ​ផ្សារ​ថ្មីៗ​មិន​ខ្វះ​ឡើយ។

ជាមួយ​ពាក្យ​សម្ដី​លេង​សើច​​ព្រម​ទាំង​អារម្មណ៍​ហួស​ចិត្ត​ ហេង នរៈក្កដា និយាយ​ថា៖"ចេះ​តែ​មាន​ហើយ​បង​អ្នក​ណា​ទៅ​លក់​ ខ្ញុំ​មិន​ដឹង​ថា​គាត់​ចង់​ទិញ​ខោ​លី​អូ​ខ្ញុំ​ទៅ​ធ្វើ​អ្វី​ប្រហែល​ជា​ទិញ​យក​ទៅ​ ឆុង​ការហ្វេ​ហើយ​មើល​ទៅ"។​​​​​​​​​​​​\

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី