- 2018-12-28 06:00:00
- ព័ត៌មាន
លោក យាន រស្មី គទានុរក្ស ជួយធ្វើឱ្យសិល្បៈជាតិមានជីវិត និងអត្តសញ្ញាណ
- 2018-12-28 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក យាន រស្មី គទានុរក្ស ជួយធ្វើឱ្យសិល្បៈជាតិមានជីវិត និងអត្តសញ្ញាណ
ចន្លោះមិនឃើញ
ក្នុងប្រទេសកម្ពុជាមានសម្បូរដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងទស្សនៈអប់រំទូលំទូលាយ តែដើម្បីអាចពន្យល់បង្ហាញ ឬក៏រៀបចំឱ្យស្នាដៃសិល្បៈរបស់ជាតិមានឥទ្ធិពលទាមទារការយល់ដឹងពីឫសគល់នៃប្រវត្តិសិល្បៈ ពីអ្នកមានជំនាញ មានភស្តុតាងបញ្ជាក់ឱ្យបានត្រឹមត្រូវនឹងមានឯកភាពគ្នា ដែលនេះជាតួនាទីដល់ចាំបាច់របស់ គទានុរក្ស។
លោក យាន រស្មី ដែលទទួលងារជាគទានុរក្ស តាមរយៈស្នាដៃបង្ហាញ និងតាំងពិពណ៍សិល្ប:សហសម័យ ពន្យល់ថា គទានុរក្ស គឺថាជាអ្នកបង្ហាញ និងពិពណ៌នាពីសិល្បៈ ដូចជាការបរិយាយអំពីសិល្បៈសូនរូប គំនូរ ទស្សនីយភាពសៀក ការសម្ដែងនានា ឬក៏ភាពយន្តជាដើម។
ដើម្បីក្លាយខ្លួនជា គទានុរក្ស ម្នាក់ ទាមទារបទពិសោធន៍ និងការស្រាវជ្រាវជាច្រើនលើផ្នែកសិល្បៈទាំងនោះ នេះបើតាមការពន្យល់ពី លោក យាន រស្មី គទានុរក្ស ទម្រង់សិល្បៈសហសម័យ។ លើសពីនេះទៀត គទានុរក្ស ជួយធ្វើឱ្យសិល្បៈជាតិមានជីវិត និងអត្តសញ្ញាណ ដោយសារតែមានការកំណត់ច្បាស់លាស់ និងការស្វែងយល់ពីហេតុផលដើមនៃចលនាផ្លាស់ប្តូរ និងវិវត្តន៍ជាតិសាស្រ្ត វប្បធម៌ សាសនា របស់ជនជាតិនីមួយៗ។
សិល្បកររូបនេះលើកឧទាហរណ៍ពីរឿង ល្ខោនខោល ថាប្រសិនបើខ្មែរមិនដឹងច្បាស់ពិប្រវត្តិល្ខោនខោលនេះជារបស់ខ្លួន ពិតណាស់សាស្រ្តដទៃអាចនឹងបន្លំបាន។ តែជាក់ស្តែងការរស់នៅប្រាស្រ័យទាក់ទងគ្នារវាងជាតិសាសន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់ស្រដៀងគ្នា ដូចនេះហើយការផ្លាស់ប្តូរសិល្បៈ ឬការជះឥទ្ធិពលនៃទម្រង់សិល្បៈក៏អាចនឹងមានភាពប្រហាក់ប្រហែលគ្នា។ នេះបើតាមការពន្យល់ខ្លីរបស់ លោក យាន រស្មី។
យុវជន វ័យ ២៨ ឆ្នាំ លោក យាន រស្មី សិល្បករ និងជាគទានុរក្សម្នាក់នៅខេត្តបាត់ដំបង បង្ហាញឱ្យដឹងថា រូបលោក បានស្វែងរកចំណេះដឹងផ្នែកគទានុរក្សនេះជាច្រើនឆ្នាំ ថែមទាំងធ្វើដំណើរផ្សព្វផ្សាយពីសិល្បៈខ្មែរ ក៏ដូចជារៀនសូត្រពីសិល្បៈពីបរទេសប្រទេស និងបច្ចុប្បន្នកំពុងរៀនសូត្រជំនាញប្រវត្តិសិល្បៈពិភពលោកក្នុងប្រទេសសិង្ហបុរី៕