- 2018-11-19 05:25:00
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកស្ដេចចាប៉ីដងវែង ប្រាជ្ញ ឈួន ជាអច្ឆរិយៈបុគ្គល
- 2018-11-19 05:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកស្ដេចចាប៉ីដងវែង ប្រាជ្ញ ឈួន ជាអច្ឆរិយៈបុគ្គល
ចន្លោះមិនឃើញ
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការសរសើរដល់បិតាចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន អំពីសមត្ថភាព និងទេពកោសល្យយ៉ាងប៉ិនប្រសព្វរបស់លោក ប្រៀបដូចបុគ្គលអច្ឆរិយៈ ដែលគ្មានជនណាអាចផ្ទឹមបានឡើយ។
នៅលើបណ្ដាញសង្គម ឯកឧត្ដម បានពោលសរសើរ ពីលក្ខណៈពិសេសរបស់ស្ដេចចាប៉ីមានស្រុកកំណើតនៅខេត្តតាកែវថា លោកមានការចងចាំខ្ពស់ និងរហ័សរហូន ហើយនាឡិកាក្នុងខ្លួនលោកដើរ បានល្អណាស់។ ក្រោយ ៧ មករា ១៩៧៩ រាល់គោលនយោបាយរបស់រណសិរ្សបក្ស សេចក្ដីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ អានឲ្យគាត់ស្ដាប់តែមួយដង គាត់លេងចាប៉ីគ្មានបាត់គោលធំៗណាមួយឡើយ។ លើសពីនេះ បើប្រាប់គាត់ថា កម្មវិធីមានមួយម៉ោង គាត់លេងចប់ល្មម មិនឆក់កណ្ដៀត មិនស្រូត ហើយមិនលើស គាត់ជាអច្ឆរិយៈបុគ្គលម្នាក់ ។
បើតាម លោ ប្រាជ្ញ ឆាត ជាកូនប្រុសច្បង បានប្រាប់ថា ខណៈឪពុកលោកនៅមានជីវិត ខាងក្រសួង និងអ្នកមុខអ្នកការជាច្រើន តែងផ្ដល់ជាការឧបត្ថម្ភផ្សេងៗ ជាហូរហែ។ ថ្វីបើលោកតា ប្រាជ្ញ ឈួន បានលាចាកលោកទៅហើយក្ដី តែស្នាដៃ កេរ្តិ៍ឈ្មោះរបស់លោក មិនសាបសូន្យទេ។
តាមសម្ដីក្រុមគ្រួសារ សពរបស់បិតាចាប៉ីដងវែង នឹងបូជាតាមប្រពៃណីនៅថ្ងៃនេះ វេលាម៉ោង ៥ល្ងាច នៅវត្តបទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សម្រាប់បុណ្យសព គម្រប់៧ថ្ងៃរបស់ព្រឹទ្ធាចារ្យ នឹងប្រព្រឹត្តនៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ៕