- 2018-11-20 04:23:29
- ជីវិតតារា
រិន សាវ៉េត បញ្ជាក់ច្បាស់ៗរឿងជំនួញថ្មី ប្រើទុនរាប់សិបម៉ឺនដុល្លារ
- 2018-11-20 04:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន សាវ៉េត បញ្ជាក់ច្បាស់ៗរឿងជំនួញថ្មី ប្រើទុនរាប់សិបម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះ តារាចម្រៀងចាស់វស្សារបស់ផលិតកម្មរស្មីហង្សមាស លោក រិន សាវ៉េត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនតិចឡើយទៅលើមុខជំនួញថ្មីដោយលោកបានដាក់ឈ្មោះខ្លួនឯងតែម្ដង ហើយប្រើទុនរាប់សិបម៉ឺនដុល្លារឯណោះ។ បែបនេះក្ដីតារាចម្រៀងរូបនេះបានសារភាពថា ទោះបីជាជំនួញនោះដាក់ឈ្មោះលោកក្ដី ខ្លួនមិនមានភាគហ៊ុនឡើយសូម្បីតែ១ដុល្លារចែកជាពីរ គឺគ្រាន់តែលោកចេញមុខជួយលក់ដីឡូត៍ឲ្យប្អូនធម៌តែប៉ុណ្ណោះ។
http://media.sabay.com/show/1006501/image
មុខជំនួញខាងលើ គឺជាគម្រោងដីឡូតិ៍ ដោយលោកបានដាក់ឈ្មោះថា "គម្រោងដីឡូត៍ រិន សាវ៉េត" ដែលស្ថិតនៅជាយក្រុងតំបន់ភ្នំបាសិទ្ធ។ ជំនួញនោះមានដីច្រើនឡូត៍ ដែលសរុបជាដើមទុនវិញ គឺរាប់សិបម៉ឺនដុល្លារឯណោះ។ លោក រិន សាវ៉េត បានបញ្ជាក់ឲ្យដឹងថា លោកគ្មានលទ្ធភាពទិញដីប្រើទុនច្រើនដល់ម្ល៉ឹងនោះទេ ដូចបានដឹងស្រាប់រាល់ថ្ងៃការងារសិល្បរបស់លោកបានត្រឹមតែដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនមានប្រាក់សល់នោះឡើយ។ ការចេញមុខលើជំនួញដីឡូត៍នេះ គឺគ្រាន់តែជួយលក់បងប្អូនធម៌ប៉ុណ្ណោះ ហើយការលក់នេះលោកមិនទាំងយកភាគរយនៃការលក់ថែមទៀតផង ព្រោះតែការរាប់អានគ្នាជិតស្និទ្ធពេក គឺតាមទឹកចិត្តទៅវិញទៅមកប៉ុណ្ណោះ។
តារាចម្រៀងរូបនេះបញ្ជាក់បន្ថែមថា ការចេញមុខលក់ដោយមិនមានភាគហ៊ុនខាងលើ មិនមែនមានន័យថា លោកចូលរួមបោកអតិថិជនឡើយ ផ្ទុយទៅវិញក៏ព្រោះតែលោកមើលឃើញថា ទីតាំងនោះជាទៅតាំងល្អអ្នកទិញមានឱកាសចំណេញច្រើនទៅថ្ងៃអនាគត ទើបលោកសម្រេចឲ្យដាក់ឈ្មោះខ្លួន ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ៕